សុខភាព៖មនុស្សម្នាក់ៗដែលរវល់នឹងកិច្ចការរបស់ខ្លួន និងពេលខ្លះលុយទិញអាហារតែងតែជ្រើសរើសយកមីកញ្ចប់មកឆុងសំរាប់បរិភោគ ។ មីកញ្ចប់ក៏ជាអាហារដែលប្រជាជនកម្ពុជាចូលចិត្តផងដែរព្រោះវា ងាយស្រួលក្នុងការចំអិន ប៉ុន្តែតាមពិតទៅ បើញ៉ាំវាលើសពីមួយកញ្ចក់ ក្នុង១ថ្ងៃ អាចប៉ះពាល់ដល់សុខភាព ព្រោះមីកញ្ចប់ ភាគច្រើនធ្វើពីម្សៅ អង្ករសាលី ៦០-៧០% រីឯខ្លាញ់ ១៥-២០% (ផ្សំនៅក្នុងគ្រឿង) ចំណែក ៥-៦% ជាអំបិល និងប៊ីចេង ។
ដូច្នេះរាងកាយទទួលបរិមាណសូដ្យូម លើសពីតម្រូវការ រហូតដល់ទៅ ៥០% ទៅ ១០០% ដែលអាចបង្ករគ្រោះថ្នាក់ដល់តម្រងនោម និងធ្វើអោយសម្ពាធឈាម ឡើងខ្ពស់ (លើសឈាម) ទៀតផង ។
ដើម្បីដោះស្រាយនូវបញ្ហានេះអ្នកខ្លះបានឆុងវាជាមួយពងមាន់ ឬពងទា បន្លែ ឬសាច់ផង ដើម្បីបង្កើនសារធាតុអាហារ និងការពារកុំអោយរាងកាយ ទទួលយកសូដ្យូម ច្រើនហួសហេតុពេក ។ពេលទិញមី គួរជ្រើសយកមីណា ដែលសរសេរផ្លាក នៅកញ្ចប់ថា បន្ថែមសារធាតុអ៊ីយ៉ូដ ជាតិដែក និងវីតាមីន A ។គួរចៀសវាង ទទួលទានមីឆៅ ព្រោះសរសៃវារីកនៅក្នុងក្រពះ អាចនាំអោយឆ្អល់ពោះ ។អ្វីដែលសំខាន់បំផុត គឺមិនគួរញ៉ាំមី លើសពី១កញ្ចប់ ក្នុង១ថ្ងៃឡើយ ។
ការញាំមីកញ្ចប់ច្រើនពេកក៏អាចបណ្តាលអោយយើងខ្សោះជីជាតិ ជាពិសេសអ្នកខ្លះដែលចូលចិត្តញាំមីកញ្ចប់ច្រើនក៏កើតមុនផងដែរ។ដូចនេះយើងត្រូវចេះថែរក្សាសុខភាពរបស់យើងដោយបរិភោគអាហារណាសំបូរវីតាមីន ព្រោះសុខភាពមានតម្លៃណាស់សំរាប់ជីវិតមនុស្ស ៕