ត្រប់ស្រួយ​ជួយ​អ្នកជំងឺ​ទឹកនោមផ្អែម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 June, 2016 ក+ ក-

​សុខភាព​៖​មាន​មនុស្ស​ច្រើនណាស់​ដែល​ស្គាល់​ត្រប់ស្រួយ ប៉ុន្តែ​សួរថា​តើ​មាន​ប៉ុន្មាន​នាក់​ដែល​ដឹងថា ត្រប់ស្រួយ​ជួយ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​?​។ អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​ពិតជា​ញញឹម​បិទមាត់​មិន​ជិត​បើ​បានដឹងថា គ្រាន់តែ​បានទទួល​ទាន​ទឹកគ្រឿង​ជាមួយ​ត្រប់ស្រួយ​រាល់ថ្ងៃ​ក៏​អាចជួយ​ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម​បាន​។​
​ព្រោះតែ​ត្រប់​នេះ​វា​បញ្ចេញ​ថាមពល​ស្រដៀងៗ​អាំង​សូលី​ន ធ្វើ​ឲ្យ​លំពែង​អាច​គ្រប់គ្រង​ជាតិ​ស្ករ​នៅក្នុង​រាងកាយ​ឲ្យ​នៅ​ថេរ ជួយ​បណ្តេញ​សត្វល្អិត កាត់បន្ថយ​ភាព​រលាក​ជួយ​រំលាយ​អាហារ និង​ជួយ​ឲ្យ​បត់ជើងធំ​ស្រួល កាត់បន្ថយ​ដំណើរ​ចាប់​ច្របាច់​នៃ​សាច់ដុំ ទប់ស្កាត់​មហារីក ជំនួយ​បេះដូង និង​បន្ថយ​សម្ពាធ​ឈាម​។ នេះ​ជា​ប្រសិទ្ធភាព​អស្ចារ្យ​របស់​ត្រប់ស្រួយ​ដែល​ពិបាក​រក​បន្លែ ផ្លែឈើ​ណា​ប្រៀបបាន​ណាស់​៕

thai-eggplants-300x200