អាហារ​ការពារ​ខ្លួន​ទប់ទល់​ពន្លឺ​ពី​កុំព្យូទ័រ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 June, 2016 ក+ ក-

​សុខភាព​៖​ពន្លឺ​កាំរស្មី​ដែល​ភាយ​ចេញពី​កុំព្យូទ័រ អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក ដែល​អង្គុយ​នៅមុខ​កញ្ចក់​ក្នុង​រយៈពេល​យូរ​រាប់​ម៉ោង នឹងមាន​អារម្មណ៍​ថា ឈឺភ្នែក ឈឺ​ចុក​រួយ​ដៃជើង ដើម​ក​។
១.​ឈឺ​សាច់ដុំ​
​នៅពេល​ឈឺ​សាច់ដុំ អ្នក​ត្រូវ​បង្កើន​ភាពរឹងមាំ​ដល់ ឆ្អឹង ដោយ​ពិសា​ទឹកដោះគោ ត្រី​តូចៗ បន្លែ​ផ្ទី និង​ថ្លើម​សត្វ ដើម្បីឱ្យ​សព៌ាង្គកាយ បានទទួល​កាល់ស្យូម បន្ថែម​។ ថែម​ពីលើ​នេះ ក៏ត្រូវ​ទទួលទាន​បាយ​អង្ករសំរូប គ្រាប់​ផ្កាឈូករ័ត្ន សណ្តែក និង​គ្រាប់​ធញ្ញជាតិ ផ្សេងៗ​ទៀត​។​
២.​ស្រវាំងភ្នែក​
​អ្នក​ដែល​អង្គុយ​ធ្វើការ​ជាមួយ​កុំព្យូទ័រ ច្រើន​-​ជាង​៣​ម៉ោង ក្នុង​១​ថ្ងៃ អាចធ្វើឱ្យ​ភ្នែក​ឆាប់​មី​ញ៉ូ​ប​។ ដូច្នេះ​អ្នក​គួរ​ទទួលទាន​ការ៉ុត ស្ពៃ ល្ពៅ ជាប្រចាំ ព្រោះ​បន្លែ​ទាំងនេះ មាន សារធាតុ​បេ​តា​ខា​រ៉ូ​ទីន​ច្រើន ជួយ​បំប៉ន និង​ទ្រទ្រង់ ភ្នែក បាន​យ៉ាង​ល្អប្រសើរ​។​
៣.​កើត​ស្នាម​ជ្រួញ​នៅ​ចុង​ភ្នែក​
​ពន្លឺ​ដែល​ចាំង​ចេញពី​កុំព្យូទ័រ អាច​ជ្រៀតចូល ទៅ​បំផ្លាញ​ភាពយឺត​របស់​ស្បែក ធ្វើឱ្យ​រន្ធ​រោម នៅលើ​ស្បែក កាន់តែ​រីក​ធំៗ​ទៅ មាន​ស្នាម​ផ្នត់ នៅ​ចុង ភ្នែក ថែមទាំង​ជំរុញ​ឱ្យ​កើតជា​រោគ​មុន ទៀតផង​។ ដើម្បី​ការពារ​ស្បែ​កមុខ កុំឱ្យ​ឆាប់​ជ្រីវជ្រួញ អ្នក​គួរតែ​ទទួលទាន​ការ៉ុត ក្រូចពោធិ៍សាត់ ល្ពៅ និង​បន្លែ ផ្លែឈើ​ស្រស់ៗ ឱ្យបាន​ច្រើន និង ញឹកញាប់ ព្រោះ​បន្លែ និង​ផ្លែឈើ​ទាំងនេះ ក្រៅពី មាន​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី ការពារ​មិនឱ្យ កើត​ស្នាម​ជ្រីវជ្រួញ វា​ថែមទាំង​ជួយ​បំប៉ន​ស្បែ​កមុខ ឱ្យ​ស្រស់ស្អាត​ថែម​មួយកម្រិត​ទៀតផង​៕

jhjhk