អាហារ​មាន​សា​ធាតុ​កាល់​ឡូរី​ខ្ពស់​អាច​បង្កើន​ខ្លាញ់​ក្នុង​រាងកាយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 June, 2016 ក+ ក-

​សុខភាព​៖​ពួក​អ្នកស្រាវជ្រាវ​អាមេរិក​បាន​និយាយថា មនុស្ស​ដែល​ទទួលទាន​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​ទាប​តែ​សម្បូរ​សារធាតុ​កាល់ ឡូរី​ខ្ព​ស់គឺ​ទោរទន់​ទៅរក​ការឡើង​ខ្លាញ់​ក្នុង​រាងកាយ​ច្រើនជាង​មនុស្ស​ដែល ទទួលទាន​អាហារ​មាន​សារធាតុ​ប្រូតេអ៊ីន​ច្រើន​ជ្រុល​ទៅទៀត ។​
​មនុស្ស​ដែល​ទទួលទាន​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​ទាប​មាន​ការឡើង ទំងន់​តិចតួច​សរុប​ជារួម ក៏ប៉ុន្តែ​ថាមពល​បន្ថែម (​អាហារ​សម្បូរ​ជាតិ​កាល់​ឡូរី​ខ្ពស់​) កាន់តែច្រើន​របស់​ពួកគេ​ត្រូវបាន​រក្សា​ទុកជា​សារធាតុ​ខ្លាញ់​ច្រើនជាង មនុស្ស​ដែល​ទទួលទាន​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​កំរិត​មធ្យម និង កំរិត​ខ្ពស់​ទៅទៀត ។​
​អ្នក ដែល​ទទួលទាន​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​កំរិត​ទាប​បាន​ឡើង​ទំងន់​ប្រហែល ពាក់កណ្តាល​ដូច​អ្នកផ្សេង​ដែរ គឺ​ឡើង​ទំងន់​ជា​មធ្យម ៣,១៦ គីឡូ អំឡុងពេល​នៃ​ការសិក្សា បើ​ប្រៀបធៀប​ទៅនឹង​ទំងន់ ៦,០៥ គីឡូ​ក្នុង​ក្រុមមនុស្ស​ដែល​ទទួលទាន​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​កំរិត ធម្មតា និង ទំងន់ ៦,៥១ គីឡូ​ក្នុង​ក្រុមមនុស្ស​ដែល​ទទួលទាន​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​កំរិត​ខ្ពស់ ។​
​ក៏ប៉ុន្តែ​ការកើនឡើង​ទំងន់​បន្ថែម​ដ៏​ច្រើន​គឺ​កើតមាន​ក្នុង​ទំរង់​ជាតិ ខ្លាញ់​ច្រើន​ក្នុង​រាងកាយ​ដែល​មនុស្ស​ទទួលទាន​អាហារ​មាន​កំរិត​ជាតិ ប្រូតេអ៊ីន​មធ្យម និង ខ្ពស់​មានការ​ឡើង​ទំងន់ ចំណែកឯ​អ្នក​ដែល​ទទួលទាន​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​ទាប​បាន​ស្រក​ទំងន់​៕

images