​ម្រះព្រៅ​អាចជួយ​ព្យាបាល​ជំងឺ​ឈឺក្រពះ និង​ក្លិន​មាត់​មិនល្អ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 June, 2016 ក+ ក-

​សុខភាព​៖​ម្រះព្រៅ​គឺជា​ប្រភេទ​ជី​ម្យ៉ាង​ដែលមាន​ក្លិនក្រអូប​ភាគច្រើន​ត្រូវបាន​គេ​យកមកប្រើ​ប្រាស់​ធ្វើជា​គ្រឿងផ្សំ​ចំ​ណិ​ន អាហារ​។​ប៉ុន្តែ​ម្រះព្រៅ​ក៏​ជា​រុក្ខជាតិ​ម្យ៉ាង​ដែល​គេ​យកមកប្រើ​ប្រាស់​ធ្វើជា​ឱសថ​ដ៏​ពូកែ​ស័ក្តិ សិទ្ធិ​ផងដែរ សំរាប់​សុខភាព​។ ស្លឹក និង​ផ្កា​ម្រះព្រៅ មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​ជាច្រើន ដែល​អាចជួយ​ការពារ​ប្រឆាំងនឹង​ជំងឺ និង​ជួយ​ឱ្យ​រាងកាយ​មាន​សុខ​ភាពល្អ​។​ម្រះព្រៅ មាន​កម្រិត​សារធាតុ​ខ្លាញ់​តិច សម្បូរ​ទៅដោយ​សារធាតុ​ការពារ​ប្រតិកម្ម​អុក​ស៊ី ការពារ​នឹង​ការឆេះ​រលាក និង​ប្រឆាំងនឹង​ការ​វេត្រាណូ​។​
​លើសពីនេះ​ទៀត វា​មាន​ផ្ទុក​នូវ​វីតាមីន​ជាច្រើន​ប្រភេទ​ដូចជា​៖ វីតាមីន A, C, K និង​សារធាតុ Manganese, ទង់​ដែក កាល់ស្យូម​ដែក Magnesium និង Omega-3 fats​។ សារធាតុ​ទាំងអស់នេះ គឺជា​វត្ថុ​ធាតុ​ផ្សំ ដ៏​ល្អ​បំផុត​ក្នុង​ការថែទាំ​រាងកាយ​ឱ្យមាន​សុខភាព​ល្អ​។​+ ព្យាបាល​ជំងឺ​ឈឺក្រពះ​ម្រះព្រៅ គឺជា​ឱសថ​ដ៏​ស័ក្តិសិទ្ធិ​បំផុត សំរាប់​ប្រ​ព័​ន្ទ​រំលាយ​អាហារ​របស់​អ្នក​។​
​អ្នក​អាច​យក​ទឹក​ម្រះព្រៅ ដែល​បានមកពី​ស្លឹក​របស់​វា ដើម្បី​ព្យាបាល​អាការ​ឈឺក្រពះ ឬ រមូល​ក្រពើ​។​វី​ធី​ព្យាបាល ៖​យក​ទឹក​ម្រះព្រៅ មួយ​ស្លាបព្រា​កាហ្វេ លាយ​ជាមួយនឹង​ទឹក​ខ្ញី មួយ​ស្លាប​កាហ្វេ បន្ទាប់មក ផឹក​វា ដើម្បី​កាត់បន្ថយ​ការឈឺចាប់​ក្រពះ​។​មួយវិញទៀត អ្នក​អាច​ផឹក​តែ​ម្រះព្រៅ ដើម្បី​ព្យាបាល​ជំងឺ​ឈឺក្រពះ និង​ជំងឺ​ផ្សេងៗ ដូចជា​៖ ជំងឺ​ទល់លាមក ជំងឺ​ពិបាក​រំលាយ​អាហារ និង ជំងឺ​រលាយ​ច្រមុះ​។​ល​។​
+ បំបាត់​ក្លិន​មាត់​មិនល្អ​ម្រះព្រៅ ក៏​ជា​ឱសថ​មួយ​ដ៏​ប្រសើរ​ផងដែរ​សំរាប់​សុខភាព​មាត់​។ វា​អាចជួយ​កំចាត់​ខ្យល់​ដកដង្ហើម​មិនល្អ ក្លិន​មាត់​ស្អុយ និង​ជំងឺ​អញ្ចាញធ្មេញ បាន​យ៉ាង​មាន​ប្រ​សិ​ទិ្ធ​ភាព​។​វិធី​ព្យាបាល ៖
​សូម​យក​ស្លឹក​ម្រះព្រៅ ពីរ​ទៅ​បីសន្លឹក ដាក់​ហាលថ្ងៃ រយៈពេល​មួយថ្ងៃ​ទៅ​ពីរ​ថ្ងៃ បន្ទាប់ពី​ស្លឹក​ម្រះព្រៅ​ស្ងួត​ហើយ យក​ស្លឹក​ម្រះព្រៅ​នោះ កិន​ឱ្យ​ម៉ដ្ឋ រួច​យក​វា​មក​ដុសធ្មេញ​របស់​អ្នក​។​អ្នក​ក៏​អាច​យក​ស្លឹក​ម្រះព្រៅ ដែល​កិន​ម៉ដ្ឋ​រួច លាយ​ជាមួយនឹង​ប្រេង​ម៉ូ​តាត ដើម្បី​ធ្វើជា​ថ្នាំដុសធ្មេញ​ធម្មតា បន្ទាប់មក​យក​វា​មក​ដុស​លើ​ធ្មេញ​របស់​អ្នក ដើម្បី​ព្យាបាល​ក្លិន​មាត់​ស្អុយ និង​ខ្យល់​ដកដង្ហើម​មិនល្អ​៕

maxresdefault6