កំហឹង​ពុះកញ្ជ្រោល​របស់​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅ​ប្រឆាំងនឹង​និ​ទ័​ណ្ឌ​ភាព​របស់​ប៉ូលិស​ស្បែក ស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 December, 2014 ក+ ក-

អាមេរិក​៖ នៅ​សហរដ្ឋអាមេរិក​មានព​ល​រដ្ឋ​អាមេរិកាំង​កាន់តែ​ច្រើន ឡើងៗ ពិសេស​សហគមន៍​ស្បែក​ខ្មៅ​បាននាំគ្នា​បន្តធ្វើ​បាតុកម្ម​ប្រឆាំង នឹង​និ​ទណ្ឌ​ភាព​របស់​ប៉ូលិស​ស្បែក ស នៅក្នុង​ការស្លាប់​របស់​ប្រជាជន​ស្បែក​ខ្មៅ​ជា​បន្តបន្ទាប់​នា​រយៈពេល​ចុង ក្រោយនេះ​។ ក្បួន​បាតុកម្ម​ត្រូវបាន​រៀបចំ​នៅ​សឹងតែ​គ្រប់​ទីកន្លែង​ទាំងអស់​ក្នុង ទឹកដី​អាមេរិកាំង តាំងពី​ទីក្រុង Chicago Boston Philadelphie រហូតដល់​ទីក្រុង Baltimore ស្ថិតក្នុង​រដ្ឋ Maryland​។ ពួក​បាតុករ​បាន​បរិហារ​លើ​ទង្វើ​របស់​ប៉ូលិស ក៏ដូចជា​ប្រព័ន្ធតុលាការ​ទូទៅ​។​

យោងតាម RFI បានសរសេរថា នៅក្នុង​ទីក្រុង​ញូយ៉ក​ដែល​ក្បួន​បាតុកម្ម​មាន​ទំហំ​ធំ និង​កំហឹង​របស់​ពួក​បាតុករ​មាន​កំដៅ​ខ្លាំង​ជាង​នៅក្នុង​ទីក្រុង​ផ្សេងទៀត ដោយ​កម្លាំង​ប៉ូលិស​បានធ្វើការ​ឃាត់ខ្លួន​មនុស្ស​ជាង ២០០​នាក់​នៅ​យប់​ថ្ងៃ​សុក ទី​៥ វិច្ឆិកា​។ ពួកគេ​បាននាំគ្នា​ចុះ​ផ្លូវ​ធ្វើបាតុកម្ម​ក្នុង​ថ្ងៃ​បុណ្យសព​យុវជន ស្បែក​ខ្មៅ​ម្នាក់ទៀត​ឈ្មោះ Eric Garner ដែល​បាន​ស្លាប់​ដោយ​ត្រូវ​គ្រាប់កាំភ្លើង​ប៉ូលិស​ស្បែ​កស កាលពី ១០​ថ្ងៃមុន​។ មាន​អាយុ ២៨​ឆ្នាំ យុវជន Eric Garner បាន​រងគ្រោះ​ស្លាប់​ដោយ​ត្រូវ​គ្រាប់កាំភ្លើង​មិនដឹង​ខ្លួន​នៅក្នុង​ជណ្តើរ អាគារ​មួយ​ដោយ​ស្ថិតក្នុង​សង្កាត់ Brooklyn នៃ​ក្រុង​ញូយ៉ក​។ គឺជា​គ្រាប់កាំភ្លើង​ដែល​ប៉ូលិស​ស្បែក សបាន​សារភាពថា ខ្លួន​បាន​បាញ់​ច្រឡំ​។ តែ​ដើម្បី​រំងាប់​ភាព​ក្តៅក្រហាយ​របស់​ហ្វូង​បាតុករ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ Eric Holder បាន​សន្យា​បើក​ការស៊ើបអង្កេត​ជា​លក្ខណៈ​ជាតិ​ដើម្បី​ស្វែងរក​ការពិត ជុំវិញ​មរណៈភាព​របស់​យុវជន Eric Garner ពិសេស​ដើម្បី​ចង់ដឹងថា តើ​ការស្លាប់​យុវជន Eric Garner មាន​ជាប់​ពាក់ព័ន្ធ​នឹង​ទង្វើ​ប្រកាន់ពូជសាសន៍ ឬក៏​អត់​។ តែ​អ្វីដែល​គេ​ដឹង សមត្ថភាព​របស់​តុលាការ​អាមេរិកាំង​នៅក្នុង​សំណុំរឿង​ប្រកាន់ពូជសាសន៍ កំពុង​បន្ត​ចោទ​ជា​បញ្ហា​ជានិច្ច​។​

RFI បន្តថា ជាក់ស្តែង នៅក្នុង​សំណុំរឿង​នៃ​ការបាញ់សម្លាប់​យុវជន​ស្បែក ខ្មៅ​ម្នាក់​ឈ្មោះ Trayvon Martin ដោយ​អ្នកជិតខាង​ស្បែក ស​កាលពី ២​ឆ្នាំមុន​នៅ Miami តុលាការ​នៅ​មិនទាន់បាន​ចាត់វិធានការ​អ្វី​ទាំងអស់ ឬ​ឯ​ការស៊ើបអង្កេត​នៅក្នុង​រឿងនេះ ក៏​មិនដឹង​មានដំណើរ​ការ​ដល់​ណា​នោះទេ​។ ឥឡូវនេះ​ទៀត ការបាញ់ ឬមួយ​ក៏​ការ​តាម​ឈ្លា​នី​ស​លើ​ជន​ស្បែក​ខ្មៅ​ពី​សំណាក់​ប៉ូលិស​ស្បែក​ស​កំពុង ក្លាយជា​រឿងអាស្រូវ​យ៉ាង​ផុសផុល​នៅ​ទូទាំង​សហរដ្ឋអាមេរិក​។ តើ​វា​ជា​រឿង​ប្រកាន់ពូជសាសន៍ ឬមួយ​ក៏​កង្វះ​ការទុកចិត្ត​គ្នា​រវាង​ស្ថាប័ន​ប៉ូលិស និង​ពលរដ្ឋ​អាម​រិ​កាំ​ង​ទូទៅ ពិសេស​ពួក​ស្បែក​ខ្មៅ​?

RFI បន្តទៀតថា នេះ​ជា​សំណួរ​មួយ​ដែល​លោក​ប្រធានាធិបតី​អាមេរិក​អូ​បា​ម៉ា​បាន​សន្យា​ពង្រឹង ឲ្យ​មាន​ទំនុក​ទុកចិត្ត​គ្នា​ឡើងវិញ​រវាង​កម្លាំង​សន្តិសុខ និង​ពលរដ្ឋ​អាមេរិកាំង​គ្រប់​ពណ៌​សម្បុរ​ទាំងអស់​។ ទន្ទឹមគ្នានេះ ក៏មាន​ការអំពាវនាវ​ឲ្យ​ធ្វើកំណែទម្រង់​លើ​ស្ថាប័ន​ប៉ូលិស ពិសេស​បំពាក់​កាំ​មេ​រ៉ា​លើ​ឯកសណ្ធាន​ប៉ូលិស​ដើម្បី​ថត​នូវ​រាល់​បេសកកម្ម របស់​បូលិស​ម្នាក់ៗ​នៅ​កន្លែង​សាធារណៈ​៕

Untitled-1