សុខភាព៖តាមការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការប្រើប្រាស់សារជាតិកាហ្វេអ៊ីនក៏អាចប៉ះពាល់ដល់លទ្ធភាពមានកូនរបស់ស្ត្រី។ក្រៅ ពីនេះអាចបណ្តាលឲ្យមានបញ្ហាធ្លាក់ទឹក ចិត្ត ថប់បារម្ភ ចង់ក្អួត និង មានចង្វាក់បេះដូងដើរញាប់ផងដែរ។
ក្រុមអ្នកវិទ្យាសាស្ត្របានបន្ថែមថា ស្ត្រីដែលទទួលទានកាហ្វេដែលមានជាតិកាហ្វេអ៊ីនច្រើនអាចនឹងចំណាយពេលច្រើនក្នុងការមានគភ៌ បើប្រៀបធៀបនឹងស្ត្រីដែលមិនទទួលយកជាតិកាហ្វេអ៊ីននេះ។សម្រាប់ប្រភេទអាហារជាទូទៅដែលមានសារជាតិកាហ្វេអ៊ីនរួម មានដូចជា ស៊ុកកូឡា កូកាកូឡា តែ និងកាហ្វេ ។
តាមការសិក្សាស្រាវជ្រាវក៏បានបង្ហាញផងដែរជួយផងដែរពីមូលហេតុដែលនាំឲ្យកើតមានកូននៅក្រៅស្បូន។ គភ៌នៅក្រៅស្បូន គឺមានការឈឺចាប់ជាខ្លាំង និង អាចកើតមាននូវការគំរាមកំហែងដល់អាយុជីវិតទៀតផង ដោយសារតែអំប្រ៊ីយុង ត្រូវជាប់គាំងនៅក្នុងដៃស្បូន និងចាប់ផ្តើមលូតលាស់នៅទីនោះ៕