សុខភាព៖ផ្លែជម្ពូ គឺជាឈ្មោះផ្លែឈើមួយប្រភេទដែលផ្លែរបស់វាប្រើជាអាហារកំដរមាត់ និងធ្វើជជាអាហារលាងមាត់ក្រោយពេលទទួលទានអាហាររួចនិងមានច្រើនប្រភេទដូចជា៖ ជម្ពូ–ស ជម្ពូ–សព្រឿងៗ ជម្ពូខៀវ ជម្ពូល័ក្ខនឹងជម្ពូក្រហម។ ក្រៅពីមានព៌ណខុសៗគ្នាហើយនោះផ្លែជម្ពូខ្លះមានរាងទ្រវែង ខ្លះមានរាងតូចពីខាងគល់ជាប់ទងហើយរីកធំនៅខាងចុងខ្លះទៀតមូលក្លំមានធំមានតូច។ ជម្ពូជាផ្លែឈើមានទឹកច្រើនសាបពេលនៅខ្ចីហើយក៏ផ្អែមពេលវាទុំ(តែមិនផ្អែមពេកនោះទេ)។ ដ្បិតជាផ្លែឈើដែលមានសម្បករលោងគួរជាទីគយគន់មួយប្រភេទហើយមិនសូវមានរសជាតិផ្អែមដូចផ្លែឈើផ្សេងៗប៉ុន្តែបើនិយាយពីគុណប្រយោជន៍វិញនោះ ជម្ពូមានគុណសម្បត្តិមិនចាញ់ផ្លែឈើដទៃទៀតនោះដែរ។
តាមការស្រាវជ្រាវបានបង្ហាញថា ផ្លែជម្ពូ អាចជួយការពារការវិឌ្ឍន៍នៃជំងឺមហារីកក្រពេញប្រូស្តាតបាន។ គ្រូពេទ្យបានផ្តល់ការទូន្មានថាបុរសដែលចង់ចៀសវាងឱកាសនៃការកើតជំងឺក្រពេញប្រូស្តាតគួរជ្រើសរើសទទួលទានអាហារណាដែលមានជាតិខ្លាញទាបដូចជាផ្លែជម្ពូជាដើមហើយក៏មិនមែនល្អតែបុរសនោះទេ តែផ្លែជម្ពូក៏ល្អសម្រាប់នារីផងដែរព្រោះក្រៅពីជួយការពារក្រពេញប្រូស្តាតហើយ ផ្លែជម្ពូក៏ជួយការពារជំងឺមហារីសុដន់ផងដែរ។ ផ្លែជម្ពូ ក៏អាចជួយកាត់បន្ថយកូឡេស្តេរ៉ូលផងដែរ ដែលវាជាគុណសម្បត្តិមួយផ្សេងទៀតរបស់ផ្លែជម្ពូគឺសម្បូរជាតិវិតាមីន C និងជាតិសរសៃដែលត្រូវបានបង្ហាញថា ជាអ្នកជួយកាត់បន្ថយកូឡេស្តេរ៉ូលបានយ៉ាងប្រសើរ (១៩% នៃកូឡេស្តេរ៉ូលត្រូវបានបញ្ចុះបន្ទាប់ពីទទួលទាន ផ្លែជម្ពូ ពេញមួយសប្តាហ៍)។ ផ្លែជម្ពូ ត្រូវបានគេចាត់ទុកថាជាឱសថបែបធម្មជាតិអាចការពារប្រឆាំងនិង ជំងឺទឹកនោមផ្អែម បានដោយសារវាមានប្រសិទ្ធភាពសម្រួលដំណើរការក្រពេញទឹកនោមរបស់មនុស្សយើង។
សាច់ និង គ្រាប់របស់ផ្លែឈើមួយនេះមានផ្ទុកនូវសារធាតុអាចជួយកាត់បន្ថយជាតិស្ករគ្លុយកូសនៅក្នុងសរីរាង្គ។ អ្នកអាចទទួលបានការព្យាបាលតាមបែបធម្មជាតិដោយគ្រាន់តែទទួលទានផ្លែឈើនេះស្រស់ៗជាប្រចាំ។ ប៉ុន្តែសម្រាប់នៅប្រទេសឥណ្ឌាក្រៅពីការទទួលទានផ្លែស្រស់ តែអ្វីដែលពិសេសទៀតនោះគឺគ្រាប់របស់វាក៏បានគេយកមកបុកធ្វើជាម្ស៉ៅសម្រាប់កែរោគទឹកនោមផ្អែមផងដែរ៕