ផ្លែដូង​ជា​ឱសថ​ព្យាបាល​ជំងឺ​៨​មុខ​ប្រកបដោយ​ប្រសិទ្ធភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 March, 2017 ក+ ក-

​សុខភាព​៖​ផ្លែ​ដូង គឺជា​ប្រភេទ​ផ្លែឈើ​មាន​សារប្រយោជន៍​ណាស់ ក្នុង​ជីវភាព​រស់នៅ​របស់​យើង​រាល់គ្នា​។ ម្យ៉ាងទៀត​វា​ក៏​ជា ប្រភេទ​ផ្លែឈើ ដែល​គេ​យកមក​ធ្វើជា​ថ្នាំ សម្រាប់​ព្យាបាល​ជំងឺ​ថែមទៀត​ផងដែរ​។ តាម​ការវិភាគ​របស់​អ្នកវិទ្យាសាស្ត្រ​សាច់ដូង និង​ទឹកដូង​រួមផ្សំ​ទៅដោយ ជីវជាតិ​ជាច្រើន​មុខ​មានៈ ជីវជាតិ គ្លុយកូស Fructose Saccharose សារជាតិ​បំប៉ន ជាតិ​ប្រូតេអ៊ីន ជីវជាតិ​ក្នុង​ពពួក B ជីវជាតិ C សារជាតិ​ប៉ូ​តា​ស្យូ​ម និង​ម៉ាញ៉េ​ស្យូ​ម​ជាដើម​។​
​កម្រិត​ជា​ប៉ូ​តា​ស្យូ​ម និង​ម៉ាញ៉េ​ស្យូ​ម​ក្នុង ទឹកដូង​មាន​យ៉ាងច្រើន​។ ទឹកដូង​អាច​ប្រើប្រាស់​ជា​ភេសជ្ជៈ​បំប៉នកម្លាំង អាច​ព្យាបាល​នូវ​រោគ​ខ្វះ​ជាតិ​ទឹក​និង​ជួយ​ធ្វើ​ឲ្យ​មាន​លំនឹង​នូវ​ធាតុ Electrolysis ក្នុង​រាងកាយ​មនុស្ស​។ សាច់ដូង ខ្ចី​មាន​សារជាតិ​បំប៉ន​យ៉ាងច្រើន ព្រមទាំង​ជាតិ​ប្រូតេអ៊ីន​ដែល​ផ្លែឈើ​ដទៃទៀត មិនអាច​យកមក​ប្រៀបផ្ទឹម​បាន​។​
​ជាមួយគ្នានេះដែរ យោងទៅតាម​ការស្រាវជ្រាវ របស់​វេជ្ជសាស្ត្រ​បុរាណ​ចិន​បាន​ឲ្យ​ដឹងថា ផ្លែ​ដូង​អាច​ព្យាបាល នូវ​ជំងឺ​ក្អួត​ឈាម រារាំង​នូវ​ការឡើង​កំដៅ ថ្នាំ​ប៉ូវ ព្យាបាល​រោគ​ពោះធំ ស្បែក​លឿង​របស់​កូនក្មេង ថ្នាំ​បញ្ចុះ​ព្រូន រោគ​ស្លេកស្លាំង ជាដើម​។​
​ដោយឡែក​យោង​ទៅ តាម​ការស្រាវជ្រាវ បច្ចុប្បន្ន​បាន​ឲ្យ​ដឹងថា ដូង​មាន​រសជាតិ​ឆ្ងាញ់ ជួយ​រំងាប់​មេរោគ​។ ម្យ៉ាង វិញទៀត ដូង​អាច​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ក្តៅ​ក្នុង ស្រេកទឹក មិនសូវ​នោម ជំងឺ​បណ្តាលមកពី​ពពួក បរាសិត​នៅ ក្នុង​ពោះវៀន រលាក​ក្រពះ រលាក​ស្បែក​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការបរិភោគ​សាច់ដូង អាចជួយ​ឲ្យ​ស្បែក​ម៉ដ្ឋ​ល្អ និង រោមចិញ្ចើម​ដុះ​៕

content_coconut-water-1