ផ្លែ និង​សំបក​ឡុង​កុង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 March, 2017 ក+ ក-

សុខភាព​៖​ផ្លែ Lanzones ឬ​ត្រូវបាន​គេ​ហៅថា ផ្លែ​ឡុង​កុង នៅ​កម្ពុជា​យើង មិន​ត្រឹមតែ​ជា​ប្រភេទ​ផ្លែឈើ​ដែលមាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ក៏​ជួយ​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ​ដ៏​មិន​នឹកស្មាន​ដល់​ផងដែរ​។ ផ្លែ​ឡុង​កុង គឺជា​ប្រភេទ​ផ្លែឈើ​ដ៏​សាមញ្ញ​នៅ​អាស៊ីអាគ្នេយ៍ ហើយ​មិន​ថា​លោកអ្នក​បរិភោគ​ដោយ​ឆៅ ឬ​ចំអិន​ក៏ដោយ វា​នៅតែ​ផ្តល់​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ដល់​សុខភាព ហើយ​អត្ថប្រយោជន៍​ទាំងនោះ​រួ​មាន​៖
១. សារធាតុ​សរសៃ​
​ផ្លែ​ឡុង​កុង អាច​ផ្តល់​ឲ្យ​លោកអ្នក​នូវ​សារធាតុ​ស​រ​សៃ​ច្រើនជាង​២​ក្រាម ប្រសិនបើ​អ្នក​បរិភោគ​វា ហើយ​វា​នឹង​ផ្តល់នូវ​សារធាតុ​នេះ​កាន់តែច្រើន​ទៅទៀត ប្រសិនបើ​អ្នក​ញ៉ាំ​រាល់​ថ្ងៃនោះ​។ ការ​ញ៉ាំ​បន្លែ ឬ​ផ្លែឈើ​ដែលមាន​សារធាតុ​សរសៃ​ច្រើន ពិត​ជាមាន​អត្ថប្រយោជន៍​ដល់​រាងកាយ​របស់​អ្នក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​បញ្ហា​បេះដូង​។​
២. សារធាតុ​វីតាមីន B2
​ប្រសិនបើ​អ្នក​បរិភោគ​ផ្លែ​ឡុង​កុង អ្នកនឹង​ទទួលបាន​សារធាតុ​វីតាមីន B2 ដែល​ផ្នែក​មួយ​នៃ​វីតាមីន B​។ វីតាមីន​នេះ​នឹង​ជួយ​បង្កើន​សារធាតុ​កាបូ​ហៃ​ដ្រេ​ត ដែល​ជួយ​ឲ្យ​ធ្វើ​ប្រព័ន្ធ​សរសៃប្រសាទ​មានដំណើរ​ការល្អ​។​
៣. ប្រឆាំងនឹង​សារធាតុពុល​
​ផ្លែ​ឡុង​កុង មិន​ត្រឹម​តែមាន​សារធាតុ​ដ៏​សំខាន់​ក្នុងការ​ប្រឆាំងនឹង​ជាតិពុល​ក្នុង​ខ្លួន​មនុស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ក៏មាន​វីតាមីន A ដែល​ល្អ​សម្រាប់​ជួយ​ដល់​ភ្នែក​ផងដែរ​។ ក្រៅពី​ការជួយ​ឲ្យ​ភ្នែក​ភ្លឺ និង​ដោះស្រាយ​ការ​បញ្ហា​នៃ​ការមើលឃើញ ផ្លែ​ឡុង​កុង នឹង​ប្រឆាំងនឹង​ជាតិពុល​ជាច្រើន​ដែល​ធ្វើ​ឲ្យ​កើត​ជំងឺមហារីក បេះដូង ទឹកនោមផ្អែម និង​ការឡើង​សម្ពាធ​ឈាម​ខ្ពស់​។ ហេតុនេះ ផ្លែ​ឡុង​កុង​ស្រស់ៗ​ពិត​ជាមាន​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ដល់​សុខភាព ហើយ​ក្រៅពីនេះ សំបក​របស់​វា​ក៏មាន​អត្ថប្រយោជន៍​ក្នុង​ការដេញ​សត្វ​មូស​ឲ្យ​ទៅ​ឆ្ងាយ​ផងដែរ​៕

Langsat02