វិធី៥​យ៉ាងដើម្បី​ទប់​ស្តា​ត់ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 March, 2017 ក+ ក-

​សុខ​ភាព​៖​ជំងឺ​សរសៃឈាម​បេះដូង ជំងឺ​ស្ទះ​សរសៃ​អា​ទែ និង​បញ្ហា​សម្ពាធ​ឈាម ឡើង​ខ្ពស់ គឺ​សុទ្ធតែជា​កត្តា​ហានិភ័យ ដែល​អាច​នាំទៅ រក​ការ​ដាច់​សរសៃ ឈាម​បេះដូង និង ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​។ ហើយ​ជំងឺ​ទាំង នេះ​អាច​សម្លាប់​លោក អ្នក​យ៉ាង​ឆាប់រហ័ស​បំផុត បើ​លោកអ្នក​ព្យាបាល មិនបាន​ទាន់ពេលវេលា​។​
​ដើម្បី​ការពារ​មិន ឲ្យ​មាន​ជំងឺ​ស្ទះ សរសៃឈាម និង ធ្វើ​រាងកាយ​មាន​សុខ​ភាពល្អ សូម​លោក​អ្នកធ្វើ តាម​ការណែនាំ​ខាងក្រោម​នេះ​៖
១– ញាំ​អាហារ​សុខភាព ឲ្យ​បានជា​ប្រចាំ​ដូចជា​ត្រី បន្លែ ផ្លែឈើ គ្រាប់​ធម្មជាតិ ប្រេង​អូ​លីវ ហើយ​កាត់បន្ថយ​អាហារ ដែល​ជាតិ​ជាតិ​សាច់ ខ្លាញ់ និង គ្រឿង​ស្រវឹង​
២– ប្រសិនបើ​លោកអ្នក​ជក់បារី សូម​បោះបង់​វា​ចោល​ជាបន្ទាន់​
៣– ធ្វើ​លំ​ហាត់ប្រាណ អ្វី​ក៏បាន​ដែរ​តែ​ត្រូវ ធ្វើ​ឲ្យ​បាន​ញឹកញាប់ ឬ យ៉ាងហោចណាស់ ៦០ នាទី​ដែរ​ក្នុង ១ សប្តាហ៍​
៤– ក្នុងករណី ដែល​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ឡើង​ខ្ពស់ ហើយ​លោកអ្នក មិនអាច​បញ្ចុះ​វា​បាន តាម​វិធី​ធម្មជាតិ​បាន លោកអ្នក​អាច ពិគ្រោះ​យោបល់ ជាមួយនឹង​គ្រូពេទ្យ ដើម្បី​ប្រើប្រាស់​ថ្នាំ​បញ្ចុះ​កម្រិត កូ​ឡេ​ស្តេ​រ៉ុល​
៥– ក្នុងករណី ចុងក្រោយ​បំផុត លោកអ្នក​អាច ទៅ​ជួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ធ្វើការ​វះកាត់ និង​ព្យាបាល​ជំងឺ​ស្ទះ​សរសៃឈាម នេះ​ឲ្យ​បានល្អ​ប្រសើរ មុនពេល​ដែល​វា​សម្លាប់​លោកអ្នក​៕

144