សុខភាព៖ទឹកខ្ទឹមបារាំងអាចជួយទប់ស្កាត់ការជ្រុះសក់បាន ខណៈដែលសាប៊ូ និងថ្នាំជំនួយសក់ជាច្រើនតែងផ្ទុកនូវទឹកខ្ទឹមបារាំង ព្រោះវាជួយទប់ស្កាត់មិនឱ្យជ្រុះសក់ ហើយឥឡូវរាល់ការពិតទាំងនេះត្រូវបានវិទ្យាសាស្ត្របញ្ជាក់ថាជាការពិតមែន។ ទោះយ៉ាងណា រឿងដែលសំខាន់បំផុតគឺថា ទឹកខ្ទឹមបារាំងជួយជំរុញដល់ចរន្តឈាមហូរ និងដើរតួជាអ្នកសម្លាប់មេរោគយ៉ាងសំខាន់នៅលើស្បែកក្បាល។
ស្ត្រីចាប់ផ្តើមបាត់បង់សក់ដំបូងបំផុតគឺនៅលើកណ្តាលក្បាល។ ជាទូទៅ ស្ត្រីនឹងត្រូវជ្រុះសក់ពី ២០ ទៅ ៣០ ភាគរយ។ ខុសពីស្ត្រី បុរសចាប់ផ្តើមជ្រុះសក់នៅផ្នែកខាងមុខនៃក្បាល ដែលគេអាចសម្គាល់ឃើញយ៉ាងងាយពេលបុរសចាប់ផ្តើមជ្រុះសក់។ មួយវិញទៀតការជ្រុះសក់របស់ស្ត្រីគឺជាដំណើរការដ៏យូរអង្វែងមួយ ដែលអូសបន្លាយពេលរាប់ឆ្នាំឯណោះ ដូច្នេះវាជាការរំខានមួយយ៉ាងខ្លាំងចំពោះសម្រស់នារីគ្រប់រូប។
* ដំបូងបំផុត អ្នកត្រូវតែកិនខ្ទឹមបារាំង។ បន្ទាប់មក យកក្រណាត់ស្បៃពូតយកទឹក។ ប្រើទឹកខ្ទឹមបារាំងនេះលាបលើស្បែកក្បាល រួចទុកចោលប្រហែលមួយម៉ោង បន្ទាប់មកសឹមលាងសម្អាតជាមួយសាប៊ូកក់សក់។ អ្នកច្បាស់ជាដឹងហើយថាខ្ទឹមបារាំងមានក្លិនឈួលខ្លាំង ដូច្នេះអ្នកអាចលាយទឹកក្រអូបជាមួយទឹកខ្ទឹមបារាំងបានដើម្បីបំបាត់ក្លិន។ ប្រើទឹកខ្ទឹមបារាំងនេះពីរដងក្នុងមួយសប្តាហ៍ ផ្អែកលើស្ថានភាពស្បែកក្បាលជាក់ស្តែងរបស់អ្នក។ បន្ទាប់ពីរយៈពេល ១ សប្តាហ៍ អ្នកនឹងកត់សម្គាល់ឃើញសក់លែងជ្រុះតទៅទៀតជាមិនខាន៕