អត្ថប្រយោជន៍ភ្លៅកង្កែបចំពោះសុខភាព
សុខភាព៖ភ្លៅកង្កែប មិនមែនគ្រាន់តែជាល្បោយ និងអន្លក់ប៉ុណ្ណោះទេ តែអាចយកមកធ្វើជាភេសជ្ជៈទទួលទានបានផងដែរ។ ងាយស្រួលបំផុត គ្រាន់តែចាប់យកវាមួយចានចង្កឹះលាងឱ្យស្អាត រួចដាក់ចូលក្នុងម៉ាស៊ីនក្រឡុក បន្ទាប់មថែមស្ករមួយពែង និងទឹកធម្មតាពីរពែងកិនក្រឡុកឱ្យម៉ដ្ឋ។ បន្ទាប់មកយកក្រណាត់ស្ពៃត្រងយកកាកចេញ ថែមរសជាតិតាមចំណូលចិត្ត បើចង់ផ្អែមថែមស្ករបន្តិចទៀតជាការស្រេច។
អត្ថប្រយោជន៍របស់វា គឺជួយបន្ថយសម្ពាធធាម ព្យាបាលជម្ងឺក្រូសក្នុងតម្រងនោម ឬបត់ជើងតូចមានឈាមជាដើម។ ក្រៅពីនេះ វាអាចបណ្តេញខ្យល់ជាថ្នាំបំបាត់ការឈឺចាប់តាមសន្លាក់ថែមទៀតផង៕