ឥណ្ឌា៖ជាទូទៅការលែងលះដោយសារមូលហេតុភាគីម្ខាងចូលចិត្តរួម ភេទហួសកម្រិតតែងកើតឡើង ខណៈភាគីម្ខាងទៀតលែងមានចំណង់ផ្លូវភេទ ។ដែលភាគច្រើនតែងកើតឡើងខាងស្រីជាដើមបណ្តឹង ។ ផ្ទុយទៅវិញ បុរសម្នាក់នៅឥណ្ឌាបែរជាបានអង្វរកតុលាការសុំលែងលះភរិយាខ្លួនព្រោះតែនាងល្មោភ Sex ខ្លាំងពេក ។
តាម Metro បុរសម្នាក់នៅទីក្រុង Mumbai ត្រូវបានតុលាការយល់ព្រមឲ្យលែងលះ ក្រោយពេលគាត់លើកឡើងថា ខ្លួនពុំអាចស៊ូទ្រាំទ្របានទៀតទេ ចំពោះចំណូលចិត្ត Sex “ហួសហេតុ និងគ្មានដែនកំណត់” របស់ភរិយា ។
ពុំត្រឹមប៉ុណ្ណោះទេ ភរិយារបស់គាត់នៅបានចាប់បង្ខំឲ្យគាត់លេបថ្នាំសម្រើប ហើយជារឿយៗគំរាមថា នឹងដេកជាមួយអ្នកដទៃប្រសិនគាត់ពុំបំពេញចំណង់របស់នាងបាន ។
ខណៈភរិយាពុំព្រមបង្ហាញមុខក្នុងសវនាការនៅតុលាការ បានសម្រេចតាមការស្នើសុំរបស់បុរសជាប្តី និងអនុញ្ញាតឲ្យបុរសនេះបានលែងលះភរិយាខ្លួនដោយស្របច្បាប់៕