ស្លឹកជីរអង្កាមវាមានប្រសិទ្ធិភាពបំបាត់អាការក្តៅ ក្នុងការបណ្តេញខ្យល់ បណ្តេញញើសព្យាបាលអាការរោគ ផ្តាសាយ ជួយព្យាបាលអាការឈឺ ពោះ ហើមពោះចុកឆ្អល់ និងសំខាន់ជាងគេ គឺបំបាត់ក្លិនមាត់តែម្តង ។
ជាងនោះទៅទៀត ជីរអង្កាមជួយឲ្យខួរក្បាលស្រឡះថ្លាជ្រះ និងជួយបំប៉នប៉ូវកែវភ្នែក ជួយឲ្យបេះដូងរឹងមាំ ។ សម្រាប់អ្នកមានអាការឈឺក្បាល ឈឺធ្មេញ ឈឺក ឈឺមាត់ និង ឈឺអណ្តាត អាចប្រើស្លឹកជីរអង្កាម ប្រមាណ ៥ក្រាម ដាំជាមួយទឹកចំណុះមួយកែវ លាយអំបិលបន្តិច ហើយទទួលទានក្នុងមួយថ្ងៃឲ្យបាន ២ដង ។ ប្រសិនបើនៅសេសសល់ អាចនាំទៅព្យាបាលអាការរាគមួលបានទៀតផង ។
ចំណែករឿងសត្វល្អិត ទិចខាំវិញ អាចប្រើស្លឹកជីរអង្កាម បុកឲ្យល្អិតរួចបុកពីលើស្នាមរបួសនោះនិងបានធូរស្រាល ។ តោងចងចាំទុកថា ស្លឹកជីរអង្កាមនៅខ្ចីមានគុណភាពជាងស្លឹកជីរអង្កាមចាសៗ ៕