​អាហារ​ការពារ​ជំងឺលើសឈាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 September, 2014 ក+ ក-

ជំងឺលើសឈាម ជា​ជំងឺ​ដែល​ងាយ​នឹង​កើតឡើង​បំផុត ជាពិសេស​ចំពោះ​មនុស្ស​វ័យ​ចំណាស់​…​។​
១- ចេក​: ដូចជា ចេក​ស្រស់ៗ ចេកឆាប ចេកឆឹង ក៏ដោយ គឺជា​ប្រភេទ​ផ្លែឈើ​ដែល​សម្បូរ​ប៉ូ​តាស​ស្យូ​ម (Potassium) យ៉ាងច្រើន ។ សារធាតុ​ប៉ូ​តាស​ស្បូ​ម គឺជា​ប្រភេទ​ជួយ​ឲ្យ​សម្ពាធ​ឈាម​ថយ​ចុះមក​ធម្មតា​វិញ ។​
២-​ខ្ទឹមស និង​ខ្ទឹមបារាំង​: ឱសថ​បុរាណ​ប្រភេទ​នេះ ត្រូវ​ចាត់ទុកថា ជា​អាហារ​ដែល​មិនគួរ​មើលរំលង​ឡើយ ជាពិសេស ស្ត្រី​ដែល​មិន​ចង់​កើត​ជំងឺលើសឈាម ព្រោះ​សារធាតុ​ស៊ុ​ល​ហ្វួ​រ (Sulfur) នៅក្នុង​ខ្ទឹមស និង​ខ្ទឹមបារាំង ជួយ​ពង្រីក​សរសៃឈាម បន្ថយ​កម្លាំង​កន្ត្រាក់ និង​កម្លាំង​បាញ់​របស់​ឈាម និង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ស្ថិតនៅក្នុង​សភាព​ធម្មតា ។​
៣-​សារាយសមុទ្រ​: ក្រៅពី​ជួយ​ឲ្យ​សក់ខ្មៅ​រលោង​ស្អាត​ហើយ អាស៊ីដ​អូ​មេ​ហ្គា​-៣ (Omega-3) នៅក្នុង​សារាយសមុទ្រ គឺជា​អាស៊ីដ​ខ្លាញ់ ដែល​ជួយ​ការពារ​បេះដូង ធ្វើ​ឲ្យ​ឈាម​ហូរ​ទៅ​ចិញ្ចើម​អវយវៈ​នានា បាន​យ៉ាង​ល្អ និង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ធម្មតា ៕

Untitled-1

Untitled-1Untitled-1