សុខភាព៖ ១៤ ចំណុចខាងក្រោមមើល៍ ក្រែងអាចជួយឲ្យស្បែកអ្នកនៅតែទន់រលោង និងស្រស់ថ្លាបាន
១.ត្រូវសម្អាតផ្ទៃមុខមុនពេលគេងជាប្រចាំ អ្នក ត្រូវលាងសម្អាតផ្ទៃមុខជារៀងរាល់យប់មុនពេលអ្នកចូលគេង ឬយ៉ាងហោចណាស់ក៏ត្រូវជូតផ្ទៃមុខដែរប្រសិនបើអ្នកមិនបានលាង សម្អាត។
២.កុំដុសប្រញាប់ពេក ការសម្អាតផ្ទៃមុខអ្នកត្រូវប្រើរយៈពេលពី៣០ទៅ ៤៥ វិនាទី ដើម្បីកម្ចាត់ជាតិកង្វក់ និងជាតិប្រេងនៅលើផ្ទៃមុខ។
៣.ប្រើទឹកក្ដៅឧណ្ឌៗពេលលាងសម្អាតមុខ ទឹកក្ដៅអាចកម្ចាត់ស្បែកស្ងួត និងកោសិកាចាស់នៅលើស្បែកបាន ចំណែកឯទឹកត្រជាក់មិនអាចបើករន្ធញើសរបស់អ្នកបានឡើយ។
៤.ធ្វើដោយកាយវិការទន់ភ្លន់ ការដុសខ្លាំងៗនឹងធ្វើឲ្យស្បែកអ្នករលាត់ ឬក្រហម។ ត្រូវប្រើដៃដុះថ្នមទើបជាការល្អ។
៥.ប្រើសាប៊ូសម្អាតដៃរបស់អ្នកជាមុនសិន ការ ត្រដុសនឹងដៃមុនបែបនេះ ធ្វើឲ្យសារជាតិនានាក្នុងសាប៊ូចេញមកក្រៅ ហើយពេលយកទៅដុសលើមុខវានឹងសម្អាតបានប្រសើរឡើង។
៦.កុំរំលងការលាងសម្អាតនៅពេលព្រឹក នៅពេលគេងអាចធ្វើឲ្យផលិតផលថែរក្សាសក់អាចជាប់នៅលើខ្នើយកើយ របស់អ្នកហើយអាចបង្កភាពកង្វក់បន្ថែមទៅលើស្បែករបស់អ្នក។ ប្រសិនបើអ្នកមិនសម្អាតវានៅពេលព្រឹកទេវាបង្កឲ្យស្ទះរន្ធញើស។
៧.ព្យាយាមប្រើឧបករណ៍ដុសស្បែកមានផាសុកភាព ពេលខ្លះបន្ទាប់ពីសម្អាតគ្រឿងសម្អាងចេញពីស្បែករបស់អ្នកហើយកុំ ភ្លេចត្រូវកម្ចាត់ចោលនូវកោសិកាចាស់ៗនៅលើស្បែក។ ការប្រើប្រាស់ឧបករណ៍សម្អាតបានត្រឹមត្រូវនឹងជួយជម្រុះចេញសារធាតុ ផ្សេងៗនៃការប្រើគ្រឿងសម្អាងនៅលើស្បែកមុខ។
៨.កុំសម្អាតច្រើនពេក ប្រសិនបើស្បែករបស់អ្នកនៅតែមានជាតិប្រេង ជំនួសដោយការសម្អាតម្ដងទៀតសាងល្បងប្រើថ្នាំបន្តឹងកោសិកាបន្ទាប់ពី ការសម្អាត។
៩. ខាត់ស្បែក(Exfoliate) វិធីនេះគឺកម្ចាត់នូវកោសិកាចាស់និង សារធាតុកង្វក់ចេញពីរន្ធញើសរួមទាំងស្បែកធ្វើឲ្យស្បែករបស់មាន ភាពភ្លឺរលោងតាមបែបធម្មជាតិ។
១០.លាងសម្អាតស្បែក បន្ទាប់មកខាត់ស្បែក ពេល សម្អាត ដំបូងត្រូវលាងសម្អាតផ្ទៃមុខជាមុនសិនបន្ទាប់មកចាប់ផ្ដើមសម្អាត ស្បែករបស់អ្នក ហើយម៉ាស្សាយ៉ាងស្រាលៗទៅលើស្បែក។
១១.ខាត់ស្បែកនិងចំហាយទឹក ស្ទីម(steam)អាចជួយបើករន្ធញើស ដូច្នេះសារធាតុគីមី ឬក្អែលដែលជាប់ជ្រៅក្នុងរន្ធញើសនឹងបញ្ចេញចេញមកក្រៅ។
១២.វិធីកម្ចាត់មុនមានបី ប្រសិន បើអ្នកកើតមុនអ្នកអាចកម្ចាត់បញ្ហានេះតាមវិធីចំនួនបីរួមមាន សារធាតុសម្អាតអាស៊ីដ salicylic ការកម្ចាត់ស្នាមអុជខ្មៅដោយ benzoyl peroxide និងប្រើ Moisturizer ផ្ដល់សំណើមជាប្រចាំ។
១៣.ប្រើម៉ាសបិទ គ្រឿងផ្សំនៅក្នុងម៉ាសនឹងជ្រាបចូលទៅក្នុងស្បែកនិង កម្ចាត់មេរោគ សម្អាតជាតិខ្លាញ់ចេញមកក្រៅ។
១៤. ហាមញិចមុន ការញិចមុន ធ្វើឲ្យពងទឹកមុនបែកចេញមកក្រៅ រាលដាលដល់កន្លែងផ្សេងទៀត។ មិនតែប៉ុណ្ណោះវា ក៏ធ្វើឲ្យមុខអ្នកហើម និងបន្សល់ទុកស្លាកស្នាមផងដែរ។