យោងតាមការសិក្សាស្រាវជ្រាវបានបង្ហាញស្ពៃក្តោបគឺជាប្រភេទបន្លែម្យ៉ាងដែលផ្តល់អត្ថប្រយោជន៍ច្រើនចំពោះសុខភាព ។ ខាងក្រោមនេះជាអត្ថប្រយោជន៍របស់ស្ពៃក្តោបចំពោះសុខភាព៖
• ស្ពៃក្តោបមានផ្ទុកនូវ សារជាតិ phytonutrients ដែលវាមានដំណើរការ ក្នុងការជួយការពារ រាងកាយពីពួករ៉ាឌីកាល់សេរី ដែលអាចបំផ្លាញដល់ ភ្នាសរបស់កោសិកា។ សារជាតិនេះ ក៏បានជួយ បង្ហាញសញ្ញាដល់ ហ្សែនរបស់យើង ក្នុងការបង្កើននូវ ផលិតផលអង់ស៊ីមរបស់វា ដែលចូលរួមនៅក្នុង ការបន្សាបជាតិពុលនៅក្នុងរាងកាយ។
• ស្ពៃក្តោបប្រហែលជាអាចជួយបន្ថយ នូវឱកាសនៃកើតមាននូវជំងឺមហារីកជាពិសេស នៅក្នុងសួត ក្រពះ និង ក្រពេញប្រូស្តាត។
• ស្ពៃក្តោបគឺជាអាហារ ជួយធ្វើអោយសាច់ដុំរឹងមាំ,ជាអ្នកសំអាតឈាម និងជាអ្នកពង្រឹងដល់សុខភាពភ្នែករបស់អ្នក។
• ទឹកក្រឡុកនៃស្ពៃក្តោបស្រស់ឆៅ គឺត្រូវបានគេបញ្ជាក់ថា វាអាចជួយព្យាបាលដល់ជំងឺដំបៅក្រពះ ។
• ស្ពៃក្តោបគឺសំបូរទៅដោយសារធាតុដែក និង ស្ពាន់ធ័រ។
• ទឹកនៃស្ពៃក្តោបស្រស់ គឺមានប្រសិទ្ធភាពក្នុងការព្យាបាលនូវការចម្លងរោគនៃពពួកផ្សិត( នេះគឺ ដោយសារតែមានផ្ទុកនូវសារធាតុស្ពាន់ធ័រ)។
• ស្ពៃក្តោប អាចជួយបន្ទាបនូវ សេរ៉ូមរបស់កូឡេស្តេរ៉ូល។
• ស្ពៃក្តោបមានផ្ទុកនូវ sulforaphane ដែលជាសារជាតិ ដែលអាចបង្កើននូវ ផលិតផលរបស់ សារធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត និង អង់ស៊ីមដែលជួយដល់ការបន្សាបជាតិពុលនៅក្នុងខ្លួន ។ សារជាតិនេះ មានដំណើរការ ដោយវាបានភ្ញោចដល់ ផលិតផលរបស់ glutathione ដែលវាជា ផ្នែកមួយដ៏សំខាន់បំផុតនៅក្នុងរាងកាយ ដើម្បីផលិតបាននូវ សមាសធាតុប្រឆាំងនឹងប្រតិកម្ម អុកស៊ីត ដែលវាមាននាទីក្នុងការ បន្សាបជាតិពុលនៅក្នុងថ្លើម។
• ស្ពៃក្តោបប្រភេទក្រហម មានសារជាតិ phytonutrients ច្រើនជាងពពួកស្ពៃក្តោបបៃតង។ សារជាតិ វីតាមីន C ដែលមាននៅក្នុងស្ពៃក្តោបក្រហម គឺមានដល់ទៅ ៨ ឬ ៩ដងច្រើនជាង នៅក្នុងពពួក ស្ពៃក្តោបបៃតង។
• ស្ពៃក្តោបក្រហម មានផ្ទុក anthocyanin ( ធាតុពណ៌ក្រហម) ដែលវាជាសមាសធាតុប្រឆាំងនឹង ប្រតិកម្មអុកស៊ីត ក្នុងការជួយការពារដល់ កោសិកាខួរក្បាល ដូច្នេះគឺថា វាអាចជួយអ្នក ក្នុងការ បង្ការនូវជំងឺ Alzheimer’s៕