ខ្លាញ់ត្រី​អាច​បង្ការ​ការ​ដាច់​សរ​សៃ​ឈាម​​ខួរក្បាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 September, 2015 ក+ ក-

​ជាតិ​ខ្លាញ់​ប្រភេទ Omega-3 ដែលមាន​នៅក្នុង​ត្រី​មាន​តួនាទី​ដែល​មិន​គួរអោយ​ជឿ​ជាច្រើន​នៅក្នុង​ចរន្តឈាម​មនុស្សដែល​ធ្វើអោយ​ងាយ​នឹង​កើត​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល។ ទោះបីជា​អ្នក​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ហើយក៏​ដោយ ការខូចខាត​របស់​វា​នឹងមាន​សភាព​តិចតួច​ប៉ុណ្ណោះ ប្រសិនបើ​អ្នកមាន​កំរិត​ខ្លាញ់ត្រី​ច្រើន​នៅក្នុង​ចរន្តឈាម​។
​យោងតាម​ការស្រាវជ្រាវ​របស់​ជនជាតិ​ហុ​ល្លង់​បាន​រកឃើញថា មនុស្ស​ប្រុស​ក្នុង​អាយុ​រវាង​៦០ ទៅ​៦៩​ឆ្នាំ​ដែល​ទទួលទាន​ត្រី​យ៉ាងហោចណាស់​ម្តង​ក្នុង​មួយ​សប្តាហ៍ គឺ​គ្រាន់តែ​អាចមាន​ឱកាស​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​តែ​ពាក់កណ្តាល​ប៉ុណ្ណោះ​ក្នុងអំឡុងពេល​១៥​ឆ្នាំ​ខាងមុខ នេះ​បើ​ប្រៀបធៀប​នឹង​អ្នក​អ្នក​មិន​ទទួលទាន​ត្រី​សោះ​។ លើសពីនេះទៅទៀត ការសិក្សា​ជាច្រើន​ប្រភេទ​ក្នុងប្រទេស​ជប៉ុន​បាន​បង្ហាញថា អ្នក​ដែល​និយម​ចូលចិត្ត​បរិភោគ​ត្រី​ច្រើន គឺ​មិនសូវ​ស្លាប់​ទេ​ទោះបីជា​ពួកគេ​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ក៏ដោយ។​
​អ្នកស្រាវជ្រាវ​ជាច្រើន​បាន​រកឃើញថា សំរាប់​អ្នកភូមិ​ដែល​រស់នៅ​ដោយ​របប​នេសាទ​ត្រី ហើយ​ពួកគេ​បានទទួល​ទាន​ត្រី​ប្រមាណ ២៥០​ក្រាម​ជា​រៀងរាល់ថ្ងៃ អាច​នឹង​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល តែ ២៥ ទៅ ៣០​ភាគរយ​តែប៉ុណ្ណោះ គឺ​វា​តិចជាង​កសិករ​ដែល​ទទួល​ទាន​ត្រី​តែ ៨៥​ក្រាម​ក្នុង​មួយថ្ងៃ។​
​វា​ក៏ត្រូវ​បានដាក់​បង្ហាញអោយឃើញ​ដែរ​ថា អច្ឆរិយ​នៃ​ខ្លាញ់ Omega-3 ក្នុង​សត្វ​ត្រី អាច​កែប្រែ​ចរន្ត ឈាម​កុំអោយ​ងាយ​នឹងមាន​កំនក និង​ស្ទះ​សរសៃឈាម​ក្នុង​ខួរក្បាល​បាន ។ ការ​សំគាល់​ខ្លះទៀត​ដែល​ត្រូវបាន​សិក្សា​ដោយ William Lands, Ph.D., នៅ​សាកលវិទ្យាល័យ Illinois ក្នុង​រដ្ឋ Chicago បាន​បង្ហាញថា ការខូចខាត​ដែល​បណ្តាលមកពី​ការ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​របស់​សត្វ ត្រូវបាន​គិតថា​មាន​ចំនួន​តិចតួច​ទេ ប្រសិនបើ​កាលពីមុន វា​ត្រូវបាន​គេ​អោយ​ចំនី​ជា​ខ្លាញ់ត្រី​ជា​អាហារ ។ ប្រសិនបើ​អ្នក​ស្ថិតក្នុង​អាយុ​ដែល​ភ័យខ្លាច​លើ​ការរួម​តូច​នៃ​សរសៃឈាម ដោយសារ​តែមាន​វត្តមាន​កំនក​ឈាម ។ នៅពេលដែល​អ្នក​បរិភោគ​ខ្លាញ់ត្រី ជាតិ​ខ្លាញ់ត្រី​នេះ​នឹង​ជួយ​ទៅ​សាងសង់​ឡើងវិញ​នូវ​រចនាសម្ព័ន្ធ​ភា្ន​ស របស់​កោសិការ ។ កោសិកា​ទាំងនោះ​នឹងមិន​ស្ពឹក​ស្រពន់​ក្នុងការ​ធ្វើការ​ទេ ជាពិសេស​នៅពេលដែល​អ្នកទទួល​ទាន​ខ្លាញ់ត្រី​គ្រប់គ្រាន់ និង​ទឹក​គ្រប់គ្រាន់។ នេះ​មានន័យថា កោសិកា​គ្រាប់​ឈាម​ដែល​ខូច​ទ្រង់ទ្រាយ និង​ល្អ​ជាង​មុន​តាមរយៈ​រឹតបន្តឹង​សរសៃឈាម ដើម្បី​ទទួលបាន​នូវ​ការ​ផ្គត់​ផ្គង​អុកស៊ីសែន​ទៅក្នុង​កោសិកា​ខួរក្បាល និង​បេះដូង ។ ភាពបត់បែន​ដូច្នោះ​អាចជួយ​សង្គ្រោះ​ជីវិត​បានជាពិសេស​គឺ​ភាព​ចាស់ជរា​ទៅតាម​អាយុ​របស់​សរសៃឈាម​អាក់ទែនិង​ការរួម​តូច​របស់​វា​៕