អត្ថប្រយោជន៍​ផ្លែ​សារី​ចំពោះ​សុខភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 September, 2015 ក+ ក-

​ផ្លែ​សារី​ត្រូវបាន​គេ​ចាត់ទុកថា​មាន​បង្កប់​នូវ​ជាតិ​ថ្នាំ​ក្នុង​ខ្លួន​អស់​រយៈពេល​ច្រើន​សតវត្ស​ន៍​ទៅហើយ​។ ដោយសារតែ​កម្រិត​ជាតិ​សរសៃ​ដ៏​ច្រើន​របស់​វា ធ្វើអោយ​ផ្លែ​សារី​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​នៃ​អត្ថប្រយោជន៍​ដល់​សុខភាព​ដូចជា ការពារ​ខ្លួន​ពី​ជំងឺ​បេះដូង​-​សរសៃឈាម​, រលាក​សន្ល​ក់​,​ជំងឺ​បេះដូង និង​ដាច់​សរស​ឈាម​ខួរក្បាល​។ ក្រៅពីនេះ​ផ្លែ​សារី​ក៏​ជា​ប្រភព​នៃ​ជាតិ​ទង​ដែង​,​វីតាមីន​C,​វីតាមីន​K,​ប៉ូ​តា​ស្យូ​ម​, Phytonutrients និង Flavonoids​។​
អង់​ទី​អុកស៊ីដ​ង់ និង Flavonoids
​ផ្លែ​សារី​គជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​សារធាតុ Phytonutrients ព្រមទាំង​មាន​សកម្ម​ភាពជា​អង់​ទី​អុកស៊ីដ​ង់​។ អង់​ទី​អុកស៊ីដ​ង់​ជាច្រើន​ដូចជា វីតាមីន​C, និង​ជាតិ​រ៉ែ​ដូចជា ទង​ដែង សុទ្ធតែ​ដើរតួនាទី​មួយ​ក្នុងការ​បន្ថយ​ការខូចខាត​បេះដូង​-​សរសៃឈាម​។ សារធាតុ​ដ៏​មាន​ប្រយោជន៍​ទាំងនេះ​ជួយ​បន្ថយ​សកម្មភាព​របស់​រ៉ាឌីកាល​សេរី ក្នុង​រាងកាយ​។ រ៉ាឌីកាល​សេរី​ទៅ​បំផ្លាញ​សរសៃឈាម​ជាច្រើន​ដោយផ្ទាល់ និង​អាច​បណ្តាលអោយ​កូ​ឡេ​ស្ទើ​រ៉ុល​កើនឡើង​ក្នុង​ជញ្ជាំង​សរសៃឈាម​បាន ដូច្នេះហើយ​អង់​ទី​អុកស៊ីដ​ង​អាចមាន​ប្រយោជន៍​ក្នុងការ​បង្ការ​ការកើត​មាន និង​វិ​វ​ឌ្ឈ​ន៍​ទៅជា​ជំងឺ​ក្រិន​រឹង​សរសៃឈាម​, ដាច់​សរសៃឈាម​ខួរក្បាល​, ជំងឺ​បេះដូង និង​រលាក​សន្លាក់​។​
កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​-​សរសៃឈាម​
​ការ​ញ៉ាំ​ផ្លែ​សារី​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ក្រិន​រឹង​សរសៃឈាម​, ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​បេះដូង​។ ផ្លែ​សារី​ជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​អាហារ​សរសៃ​, វីតាមីន C និង វីតាមីន K​។ វីតាមីន C គឺជា​អង់​ទី​អុកស៊ីដ​ង់​ដ៏​មានអំណាច​មួយ​ដែល​អាចជួយ​ទប់ស្កាត់​រ៉ាឌីកាល់ សេរី​កុំអោយ​បង្កើតបាន​ក្នុង​សរីរាង្គកាយ ដូច្នេះហើយ​វា​ក៏​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​បាន​។ផ្លែ​សារី​ពណ៌​បៃតង​ជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​វីតាមីនK ដែល​វា​មាន​សារៈសំខាន់​ទាំង​សុខភាព​ឆ្អឹង និង​អោយ​ឈាមកក​បានល្អ​។​
​លើសពីនេះទៅទៀត ជាតិ​សរសៃ​មាន​នាទី​ជួយ​បញ្ចុះ​កម្រិត​កូ​ឡេ​ស្ទើ​រ៉ុល​ក្នុង​ឈាម និង​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ក្រិន​រឹង​សរសៃឈាម និង​ជំងឺ​បេះដូង​។​
ជា​ប្រភព​នៃ​អាហារ​សរសៃ​
​ដូច​បាន​និយាយ​ដូចខាងលើ​អ​ញ្ជឹ​ង​គឺ​ផ្លែ​សារី​ជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​អាហារ សរសៃ​។ ជាតិ​សរសៃ​ប្រហែលជា​ជួយ​ក្នុងការ​គ្រប់គ្រង​ទម្ងន់ ព្រមទាំង​ជួយ​ថែរក្សា​សុខភាព​ផ្លូវ​រំលាយ​អាហារ​ទៀតផង​។ ជាតិ​សរសៃ​ក៏​ដើរតួរ​ជា​អ្នក​បង្ការ​អាកា​រៈ​ទល់លាមក​, ច​ញ្ចុះ​កម្រិត​កូ​ឡេ​ស្ទើ​រ៉ុល​, កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក ព្រមទាំង​បំបាត់​បញ្ហា​ក្រពះ​ពោះវៀន​ផ្សេងៗ​ទៀត​។ ការ​ទទួលទាន​ផ្លែឈើ​ដែលមាន​ជាតិ​សរសៃ​ខ្ពស់​ជា​ទៀងទាត់​ដូចជា​ផ្លែ​សារី នេះ ប្រហែលជា​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​លើ​ស្ត្រី​ក្រោយ រ៉ាំ​ង​រដូវ​បាន​។​
​ទម្លាប់​នៃ​ការប្រើប្រាស់​ផ្លែ​សារី​
​ផ្លែ​សារី​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​ព្យាបាល​អាកា​រៈ​ក្អក​, បំបាត់​ស្លេស​, និង​ជួយ​អោយ​បំពង់​ក៏​រអិល​ល្អ​។ ផ្លែ​សារី​ក៏ត្រូវ​បាន​គេ​យកទៅ​ប្រើ​ដើម្បី​ជួយ​អោយ​អារម្មណ៍​ស្ងប់ស្ងាត់ ព្រមទាំង​មាន​ឥទ្ធិពល​ជា​សារធាតុ​ច្រោះ​ជាតិពុល​យ៉ាងខ្លាំង​ផងដែរ​៕