រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានស្ត្រីជាច្រើនបានចាប់អារម្មណ៍នឹងការប្តូរពណ៌សក់ ដោយការប្រើថ្នាំលាបពណ៌សក់ ដែលផ្សំដោយជាតិគីមី។
តាមការស្រាវជ្រាវជាច្រើន បានបង្ហាញថា ការលាបថ្នាំសក់ គឺអាចនឹងជាមូលហេតុ នៃការបង្កគ្រោះមហន្តរាយផ្សេងៗ ជាច្រើនចំពោះសុខភាព គឺថា កាលបើអ្នកលាបថ្នាំសក់នូវពណ៌កាន់តែដិតដាមខ្លាំងនោះ ការប្រឈមរបស់អ្នក ក៏នឹងកាន់តែកើតមានខ្ពស់ទៅតាមនោះដែរ។ ខាងក្រោមនេះ គឺជាគុណវិបត្តិចំពោះសុខភាព ដែលអ្នកនឹងប្រឈម ក្រោយពីការលាបថ្នាំពណ៌សក់រួច៖
១.មានប្រតិកម្មអាលែហ្សី
ប្រតិកម្មអាលែហ្សី ដែលបណ្តាលមកពីការលាបថ្នាំពណ៌សក់ គឺពិតជាអាក្រក់ ដែលវាអាចនឹងរំខានដល់ អារម្មណ៍របស់អ្នក រហូតដល់ធ្វើអោយអ្នកមិនអាចអត់ទ្រាំបានទៅនឹង គ្រឿងសម្អាងអ្វីផ្សេងទៀតបាន នៅលើស្បែក។ ចូរប្រាកដថាអ្នក បានធ្វើតេស្តសាកល្បងវានៅលើស្បែកជាមុនសិន មុននឹងធ្វើការលាបវា ។
២. ផលរំខានទៅលើភ្នែក និង ស្បែកក្បាល
ប្រភេទថ្នាំគីមីមួយចំនួន ដែលមាននៅក្នុងផលិតផលនៃថ្នាំលាបសក់ អាចនឹងផ្តល់ផលរំខាន និង រោលកន្ទួលរមាស់ក្រហមដល់ស្បែក និង ភ្នែករបស់អ្នកបាន។ ពួកវាក៏អាចនឹង ធ្វើអោយកើតមាននូវអារម្មណ៍ ឈឺចាប់, ផ្សា និង ក្តៅក្រហាយនៅលើស្បែកក្បាលរបស់អ្នកបានផងដែរ។
៣. ទទួលរងនូវផលបំផ្លាញដោយសារតែមានផ្ទុកនូវថ្នាំកំចាត់សត្វល្អិត
ប្រភេទថ្នាំលាបសក់ជាច្រើន តែងមានផ្ទុកនូវសមាសធាតុម្យ៉ាងគឺ Alkylphenol ethosylate (APE) ដែល ត្រូវបានគេរកឃើញផងដែរ នៅក្នុងថ្នាំកំចាត់សត្វល្អិត និង សារធាតុសម្រាប់សម្លាប់មេជីវិតឈ្មោល។ បញ្ហានេះ ក៏អាចនឹងបង្កអោយមាននូវភាពមិនប្រក្រតីចំពោះអ័រម៉ូន នៅក្នុងខ្លួនអ្នកផងដែរ។
៤.កើតមាននូវជំងឺ Non- Hodgkin’s Lymphoma
តាមការសិក្សាស្រាវជ្រាវមួយ បានរកឃើញថា ក្រុមស្ត្រីដែលតែងធ្វើការប្រើ នូវផលិតផលថ្នាំលាបសក់ពេញក្នុងមួយ ជីវិតរបស់ពួកគេ គឺមានការប្រឈមមុខខ្ពស់បំផុតទៅនឹងការវិវត្តន៍ មាននូវជំងឺ Non- Hodgkin’s Lymphoma។ វាគឺជា ប្រភេទនៃជំងឺមហារីកម្យ៉ាង ដែលធ្វើការវាយប្រហារទៅលើ ប្រព័ន្ធទឹករងៃ ដែលជាផ្នែកមួយនៃប្រព័ន្ធភាពសាំរបស់រាងកាយ ។
៥. ជំងឺមហារីកសុដន់
សារធាតុ Para- phenylenediamine (PPED) ដែលមានវត្តមាននៅក្នុង ថ្នាំលាបសក់ភាគច្រើន ត្រូវបានរកឃើញ ថាជាសារធាតុដែលបង្កអោយមានជំងឺមហារីកសុដន់។ ទន្ទឹមនឹងនេះ គេក៏បានរកឃើញនូវភស្តុតាងជាច្រើន ដែលបានបង្ហាញពីទំនាក់ទំនង រវាងថ្នាំលាបសក់ ទៅនឹងជំងឺមហារីកសុដន់។
៦. ជំងឺមហារីកប្លោកនោម និង ជំងឺមហារីកប្រភេទផ្សេងទៀត
តាមការសិក្សា បានបង្ហាញថា អ្នកដែលបានប្រើថ្នាំលាបសក់ជាញឹកញាប់ គឺមានអត្រាប្រឈមខ្ពស់បំផុត ទៅនឹងជំងឺមហារីកប្លោកនោម និង ប្រភេទនៃជំងឺមហារីកផ្សេងៗទៀត ។
៧. ជំងឺមហារីកចំពោះកុមារភាព
ប្រសិនបើស្ត្រីធ្វើការលាបសក់ រយៈពេលខ្លីមុនពេលចាប់ផ្តើមបង្កកំណើត ឬ ខណៈពេលមានផ្ទៃពោះ នោះកូនរបស់ពួកគេ នឹងអាចមានឱកាស កើតមាននូវជំងឺមហារីកបានដល់ទៅ១០ដង៕