អត្ថប្រយោជន៍នៃផ្លែទទឹមចំពោះសុខភាព
ទទឹមជាផ្លែឈើដែលមានសាចពណ៌ក្រហមចាស់ និងគ្រប់របស់វាមានរសជាតិជូរអែម។
គេអាចយកសំបករបស់វា ទៅហាលឲ្យស្ងួត ហើយកិនឲ្យម៉ដ្ឋយកមករោយបំបាត់ជំងឺទឹកស៊ីជើងបាន។ រសជាតិជូរអែមរបស់ផ្លែទទឹមអាចជួយជំរុញខ្យល់ដង្ហើម ពោះវៀនធំ និងតម្រងនោម ព្យាបាលជំងឺរាក បញ្ឈប់អាការហូរឈាម និងជួយផ្សះរបួសក្នុងពោះវៀន។ ក្រៅពីនោះ ប្រើក្នុងការព្យាបាល ចុកមួល ហូរឈាមក្នុងស្បូនជំងឺចេញឈាមក្នុងពោះវៀន ធ្លាក់ស និងអន់ត្រចៀក។ល។
វិធីប្រើគឺ យកសំបកទទឹម ហាលក្រៀម ៣-៥ក្រាម មកកិនឲ្យម៉ដ្ឋដូចម្សៅហើយញ៉ាំ ឬយកទៅដាំទឹកផឹក រៀងរាល់ថ្ងៃនោះនឹងធ្វើឲ្យអាការល្អឡើងវិញ៕