វិធីសាស្ត្រ​ថែរក្សា​ស្បែក​មុខ​អោយ​បានល្អ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 October, 2015 ក+ ក-

ស្បែក​ស្អាត​ពិតជា​នឹង​ជួយ​លើ​កម្រ​ស់រ​បស់​អ្នក​អោយ​កាន់តែ​មាន​ភាព​ទាក់ទាញ​គួរអោយ​គយគន់​។ ដូច្នេះ​មិន​ថា​អ្នក​កើតមក​មាន​ស្បែក ស្អាត​រឺ​អត់​នោះទេ អ្នក​ត្រូវ តែ​យកចិត្ត ទុកដាក់ ថែរក្សា​វា​អោយបាន​ល្អ​។ នៅពេលដែល​អ្នក​ពេញវ័យ​រាយ​កាយ របស់​យើង​ព្យាម​យាម សម្របសម្រួល ទៅនឹង តុល្យភាព​អ័​រ​ម៉ន​។ ប្រការនេះ​ធ្វើអោយប៉ះពាល់ ដល់​ស្បែក​ផងដែរ​។
​កន្ទួល​កលើ​ស្បែ​កមុខ ៖ នៅពេល​អ្នកមាន​កន្ទួល​ស្បែក អ្នក​មិនត្រូវ​ញេច​វា​ទេពី ព្រោះ​វា​អាច​នឹង​ធ្វើអោយ​រាលដាល ការឆ្លង​មេរោគ​ចូលទៅ​ស្រទាប់​ស្បែក កាន់តែ​ជ្រៅ​។ អ្នក​អាច​ញេច​កន្ទួល​ខ្មៅ​ដែល​មិនមាន ការ​រលាក​និង​នៅពេលដែល​វាប​បើកមុខ​។ ប៉ុន្តែ​អ្នក​អាច​ធ្វើដូច្នេះបាន​បន្ទាប់ពី​មុជ ទឹក​ក្តៅ​រួច​។ ក្រោយមកទៀត​អ្នក​ត្រូវ​លាប ក្រែប​ប្រឆាំង​មេរោគ​ដើម្បី​ធ្វើអោយ​ស្បែក ស្អាតបាត​។ ចូរ​កុំ​ប្រើ​ក្រែ​ម​ព្យាបាល​កន្ទួល​ដែល​គេ​ដាក់តាំង​លក់​។ ម្យ៉ាងទៀត​បើសិនជា​ស្បែក​របស់​អ្នកមាន ជាតិ​ខ្លាញ់ ច្រើន​ចូរ​អ្នក​ចៀសវាង​ការប្រើ​អ្វីមួយ​ជូត​សម្អាត​ប៉ាត ណា​ប៉ាត​ណី​។ ការធ្វើ​ដូច្នេះ​អាចធ្វើអោយ​បាក់តេរី​រាលដាល​។
​គ្រាប់​មុន​លើ​មុខ ៖ ក្មេង​ជំទង់​ស្ទើរ​ទាំងអស់​កើតមុន មុខ​នៅក្នុង​អាយុ​ណា មួយ​នោះ​។ នៅពេល​ពួកគេ​ពេញវ័យ នោះ​ពួកគេ​ផលិត​អ័​រ​ម៉ន​ជាច្រើន ដែលនាំអោយ​មានការ ផលិត សេ​បុ​មយ៉ាង ច្រើន​នៅក្នុង​ស្បែក​។ សេ​បុ​ម​ទាំងនោះ​អាចធ្វើអោយ ស្ទះរ​ន្ឋ​ញើស​ដោយ​ធ្វើអោយ​លេចចេញ​ដុំ ពណ៍​ខៀវ​ដែល​អាច​ឆ្លង​មេរោគ​ហើយ​នាំអោយមាន​ពង​ខ្ទុះ​។ នៅពេល​ខ្លះ​កូន​កន្ទួល​នោះ​ធម្មតា​នៅក្នុង​វ័យ​នេះ​។ ប៉ុន្តែ​រោគ​មុន​ធ្ងន់ធ្ងរ​អាច នឹង​នាំអោយមាន​សន្លាក​មុខ​៕

74aeffc725b08eabfb59c12152960f14