ផ្លែឈើ​រី ល្អ​សម្រាប់​មុខងារ​ខួរក្បាល និង​ប្រព័ន្ធ​សរសៃប្រសាទ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 October, 2015 ក+ ក-

​ផ្លែឈើ​រី គឺជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​សម្បូរ​ទៅដោយ​សារធាតុ Flavonoids និង Carotenoids ហើយ​សារធាតុ​ទាំងនេះ​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​ពង្រឹង​ដល់​សមត្ថភាព របស់​ខួរក្បាល​, ពង្រឹង​ដល់​ការចងចាំ និង​អោយ​វា​មាន​ភាព​សកម្ម​។​
​លើសពីនេះទៅទៀត សារធាតុ​នេះ​ក៏​ទៅ​កាត់បន្ថយ​សកម្មភាពរ​បស់​រ៉ាឌីកាល​សេរី​ផងដែរ​។ អ្នក​ដែល​ខ្លាច​មាន​បញ្ហា​ស្រុញ​ខួរក្បាល និង​សមត្ថភាព​នៃ​ការចងចាំ​តិច​ពេល​ចាស់ ចូរ​ចាប់ផ្តើម​ញ៉ាំ​ផ្លែឈើ​រី​ទៅ​។ ពេលនោះ​អ្នក​នៅតែ​អាច​រក្សាបាន​នូវ​ភាព​វ័យឆ្លាត​បាន​ដដែល​ទោះបីជា ស្ថិតក្នុង​អាយុ ៩០​ឆ្នាំ​ហើយក៏​ដោយ​។​
​អង់​ទី​អុកស៊ីដ​ង់រ​បស់ ផ្លែឈើ​រី​ក៏​ទៅ​ការពារ​ប្រព័ន្ធ​សរសៃប្រសាទ​ពី​ជំងឺ​ដែល​ទាក់ទង​នឹង​ការ ចាស់​ទៅតាម​អាយុ​ដែរ​។ ដូច្នេះហើយ ផ្លែឈើ​មួយ​នេះ​មាន​ប្រយោជន៍​ក្នុងការ​ព្យាបាល​ជំងឺសរសៃប្រសាទ​ដូចជា​ជំងឺ Alzheimer’s Disease, Parkinson’s Disease, ការបាក់​ទឹកចិត្ត​, មិន​សប្បាយចិត្ត​, ថប់​អារម្មណ៍ និង​ស្ត្រេ​ស​រ៉ាំរ៉ៃ​៕

Y2ZjYTcwYj