ទឹក​ម្រះ ល្អ​សម្រាប់​អ្នកជំងឺ​មហារីក ក្រពេញ​លំពែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 October, 2015 ក+ ក-

​យោងតាម​ការស្រាវជ្រាវ​មួយ នាពេល​ថ្មីៗ​នេះ ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក បាន​បញ្ជាក់ថា ផ្លែ​ម្រះ ជួយ​ទប់ស្កាត់ និង​កំទេច កោសិកា​មហារីក​ក្រពេញ​លំពែង។​
​ពួក​អ្នកវិទ្យាសាស្ត្រ នៅ​មជ្ឈមណ្ឌល​មហារីក CU និង​សាលា​វេជ្ជសាស្ត្រ និង​ឱសថ​សាស្ត្រ Skaggs នៅ Colorado (​អាមេរិក​) បាន​រកឃើញថា ទឹក​កៀប​ពី​ផ្លែ​ម្រះ ជួយ​ដំណើរការ​បំប្លែង​គ្លុយកូស , កំហិត​ថាមពល ផ្គត់ផ្គង់​ឲ្យ​កោសិកា មហារីក​ក្រពេញ​លំពែង និង​កំទេច​វា តែ​មិន​ធ្វើ​ឲ្យ​មាន ផលប៉ះពាល់​ដល់ ឥទ្ធិពល​នៃ​កោសិកា​ធម្មតា នោះទេ។​
​មហារីក​ក្រពេញ​លំពែង ជា​ប្រភេទ​មហារីក​គ្រោះថ្នាក់​បំផុត​មួយ ,​មាន​អត្រា​បាត់បង់​ជីវិត​ខ្ពស់ ដោយសារ​មិន​ងាយ​រកឃើញ ។ ដោយឡែក តែ​នៅ​អាមេរិក រាល់​ឆ្នាំ មាន​ប្រមាណ ៥៤.២២០ ករណី​កើត​ជំងឺ ត្រូវបាន​រកឃើញ និង ៣៨.៤៦០ ករណី​បាត់​បង់ជីវិត។​
​ក្រុម​អ្នកស្រាវជ្រាវ បាន​សង្កេតឃើញថា ក្រោយពេល​ឲ្យ​កណ្តុរ ប្រើ​ទឹក​ម្រះ លទ្ធភាព​រីកចម្រើន របស់​កោសិកា​មហារីក ក្រពេញ​លំពែង ថយចុះ​បាន ៦០ ភាគរយ។ អត្រា​ក៏​ប្រហាក់ប្រហែល ចំពោះ​កោសិកា​មហារីក ក្រពេញ​លំពែង ត្រូវបាន​ចិញ្ចឹម​ផ្សាំ ក្នុង​ចាន Petri (​ចាន​ចិញ្ចឹម​ផ្សាំ​បាក់តេរី​) ក្នុង​បន្ទប់ពិសោធន៍។​
​សាស្ត្រាចារ្យ Rajesh Agarwal ,​បាន​និយាយថា ពួក​អ្នកស្រាវជ្រាវ​ជាច្រើន កំពុងអភិវឌ្ឍន៍​ប្រភេទ​ថ្នាំ​ថ្មីៗ ដើម្បី​រារាំង​លទ្ធភាព ផ្គត់ផ្គង់​ថាមពល ឲ្យ​កោសិកា​មហារីក ។ តែ​ឥឡូវ យើង​បាន​មាន​ស្រាប់ សារជាតិ​ចម្រុះ​ធម្មជាតិ​មួយ អាចធ្វើ​បាន​រឿង​នោះ។​
​តាម​ការស្រាវជ្រាវ​ផ្សេងៗ មួយចំនួន បានបង្ហាញ​ឲ្យ​ដឹងថា ម្រះ​ជា​ប្រភេទ​ផ្លែ​សម្បូរ​វីតាមីន និង​សារជាតិ​រ៉ែ ដូចជា ០,៩ ភាគរយ ប្រូតេអ៊ីន ០,១ ភាគរយ​លីពីត , ០,២ ភាគរយ កាបូ​អ៊ី​ដ្រា​ត និង​វីតាមីន​ផ្សេងៗ ជាច្រើន​ទៀត ដូចជា កាល់ស្យូម , ប៉ូ​តា​ស្បូ​ម , ម៉ាញ៉េ​ស្យូ​ម , ដែក​។​
​ម្រះ​មាន​ប្រសិទ្ធភាព ធ្វើ​ឲ្យ​ថយ​ចំនួន​បរិមាណ​ស្ករ ក្នុង​សរីរាង្គ , អាស្រ័យ​ហេតុ​នោះ ត្រូវបាន​ប្រើ ក្នុងការ​ព្យាបាល ជំងឺ​ទឹកនោមផ្អែម ។ ម្រះ​នៅមាន​ប្រសិទ្ធភាព រំញោច​ការទទួល​ទាន , ជំនួយ​មុខងារ​រំលាយ​អាហារ , ជួយ​ថ្លើម , ជួយ​ឲ្យ​បត់ជើងតូច​ស្រួល ។ ពុំ​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ម្រះ​នៅ​អាច​ប្រើ​ជា​ម៉ាស​បិទមុខ ព្យាបាល​មុន​យ៉ាង​ល្អ , ជួយ​បន្ថយ​បរិមាណ កូ​ឡេ​ស្តេ​រ៉ូ​ល ក្នុង​សរីរាង្គ ហេតុនេះ វា​ជា​អាហារ​ដ៏ មាន​ប្រសិទ្ធភាព ដើម្បី​ស្ត្រី​បញ្ចុះទម្ងន់ ៕

YzJmZTRjMz