បញ្ហាសុខភាពផ្លូវភេទមានសណ្ឋាន និងលក្ខណៈខុសប្លែកៗពីគ្នា ដែលត្រូវបានគេចាត់ទុកថាជា បញ្ហាផ្លូវកាយ និងបញ្ហាសតិអារម្មណ៍ ពីព្រោះវាអាចធ្វើអោយដៃគូស្នេហាទាំងពីរនាក់អាចមានបញ្ហាផ្សេងៗ ក៏ដូចជាមិនសូវពេញចិត្តនឹងទំនាក់ទំនងផ្លូវភេទរបស់ពួកគេ។
បញ្ហាដែលឧស្សាហ៍កើតឡើងទាំងអស់នោះមានដូចជា៖បញ្ហាប្រូស្តាត,ការកាត់បន្ថយការហូរឈាមទៅចិញ្ចឹមលិង្គ ដោយសារតែជំងឺទឹកនោម ផ្អែម, ជំងឺបេះដូង,ក្តីបារម្ភអំពីសុខភាពផ្សេងៗទៀត ឬក៏ការថយចុះនៃអ័រម៉ូន។
ចំពោះស្ត្រីវិញនោះគឺ បញ្ហាបាត់បង់ ឬ កង្វះចំណង់នៃការរួមភេទ ដែល បណ្តាលមកពីការថយចុះនៃអ័រម៉ូន, ក្រពេញទីរ៉ូតអ៊ីតមានដំណើរការមិនប្រក្រតី, រួមទាំងការឈឺចាប់នៅពេលរួមភេទ (បណ្តាលមកពីបញ្ហាប្រដាប់ភេទ ឬ កង្វះជាតិរំអិល)។
ដៃគូស្នេហាមួយចំនួនរកឃើញដោយខ្លួនឯងថា ការទទួលទានថ្នាំមួយចំនួនក៏អាច បណ្តាលអោយមានបញ្ហាសុខភាពផ្លូវភេទនេះផងដែរ៕