វិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែនរលាប្អៀរ ប្រារព្វពិធិសង្ក្រានឆ្នាំថ្មី និងសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងក្នុងសាលាមួយខ្សែ
(ខេត្តកំពង់ឆ្នាំង)៖ “ការរៀបចំពិធីសង្ក្រានតាមសាលារៀននីមួយៗគឺជាការរួមចំណែកថែរក្សា មរតកវប្បធម៌ប្រពៃណីពីរដូនតារបស់យើង” ។ លោកជំទាវ កែ ច័ន្នមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងមានប្រសាសបែបនេះនៅក្នុងពិធីធ្វើសង្ក្រាន្តឆ្នាំថ្មី និងសម្ពោធផ្លូវបេតុងក្នុងសាលាវិទ្យាល័យ រលាប្អៀរ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ។លោកជំទាវអ្នកតំណាងរាស្ត្របានបន្តថាសង្ក្រាន្តឆ្នាំថ្មី ត្រូវបានចារិក តាមប្រាសាទមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានន័យថាត្រូវបានបុព្វបុរសយើងធ្វើពិធីសង្ក្រាន្តជាយូរលង់ណាស់មកហើយ ដែលដូនតាយើងជំនាន់ក្រោយបានអនុវត្តធ្វើពិធីសង្ក្រាន្តនេះបន្ត វេនពីបុព្វបុរសរបស់យើង។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/x6LsA07ye8U