ផ្លែខ្នុរសំបូរដោយវីតាមីនជាច្រើនយ៉ាងដូចជា វីតាមីន A, វីតាមីន C, ជាតិដែក, ប៉ូតាស្យូម, កាល់ស្យូម, niacin, Thiamine, និង Riboflavin។ ខាងក្រោមគឺផលប្រយោជន៍មួយចំនួនរបស់ផ្លែខ្នុរដែល៖
បង្កើនប្រពន្ធ័ភាពស៊ាំ៖ ផ្លែខ្នុរមានផ្ទុកទៅដោយវីតាមីន C ដែលជួយការពារបាក់តេរី និងការពារការឆ្លងមេរោគព្រោះវាជួយបង្កើនដល់មុខងារនៃកោសិកាឈាមស។
ការពារជំងឺមហារីក៖ ផ្លែខ្នុរសំបូរទៅដោយសារធាតុចិញ្ចឹម ដូចជា lignant, saponins និងសារជាតិ Isoflavones។ សារធាតុចិញ្ចឹមទាំងអស់នេះមានគុណសម្បត្តិក្នុងការជួយប្រយុទ្ធ ប្រឆាំងនឹងជំងឺមហារីក និងប្រឆាំងនឹងភាពចាស់របស់យើង។
ជួយសំរួលក្នុងការរំលាយអាហារ៖ ផ្លែខ្នុរមានសារៈប្រយោជន៍ក្នុងការរំលាយអាហារ និងជួយប្រឆាំងនឹងការទល់លាមក។
ជួយបង្កើនថាមពល ៖ ជាតិផ្អែមនៅក្នុងផ្លែខ្នុរបានផ្តល់ថាមពលជាច្រើនលើសលុបទៅឲ្យរាងកាយយើង ហើយមិនធ្វើកម្រិតជាតិស្ករកើនឡើង។
កាត់បន្ថយជំងឺគាំងបេះដូង៖ សារធាតុប៉ូតាស្យូមដ៍ច្រើននៅក្នុងផ្លែខ្នុរ បានជួយសំរួលចរន្តឈាម ដែលអាចជួយកាត់បន្ថយឱកាសនៃការកើតជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលដោយស្វ័យប្រវត្តិ។
ព្យាបាលជំងឺហឺត៖ តាមការសិក្សាមួយចំនួនក៏បានបង្ហាញដែរថា ប្រសិនបើអ្នកយកឬសខ្នុរមកដាំឲ្យពុះ ហើយទទួលទានវានឹងជួយកាត់បន្ថយការកើតជំងឺហឺតរបស់អ្នក។
បង្ការជំងឺខ្វះឈាម៖ ផ្លែខ្នុរអាចជួយទប់ស្កាត់បញ្ហាខ្វះឈាមបានយ៉ាងល្អ ។ ផ្លែរខ្នុរបានបង្កើនចលនាឈាមរត់ និងព្យាបាលភាពស្លេកស្លាំង។
ធ្វើឲ្យឆ្អឹងរឹងមាំ៖ ឆ្អឹងរបស់អ្នកត្រូវការជាតិកាល់ស្យូមដើម្បីឲ្យវាកាន់តែរឹងមាំ។ ផ្លែខ្នុរជាប្រភពនៃម៉ាញេស្យូម ដែលមានប្រយោជន៍យ៉ាងខ្លាំងក្នុងការស្រូបយកជាតិកាល់ស្យូម។ ឆ្អឹងរបស់អ្នកនឹងកាន់តែរឹងមាំ កាត់បន្ថយជំងឺពុកឆ្អឹងនិងជំងឺរលាកសន្លាក់ឆ្អឹង ប្រសិនបើអ្នកទទួលទានផ្លែខ្នុរ ។
ការបង្ការភាពចាស់និងជួយស្បែករបស់អ្នក៖ ផ្លែខ្នុរ គឺសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ។ ដូច្នះវាមានសារប្រយោជន៍ក្នុងការប្រឆាំងភាពចាស់ ចំណែកឯជាតិទឹកនៅក្នុងផ្លែខ្នុរនឹងធ្វើឱ្យស្បែករបស់អ្នកមានសំណើម ។
ធ្វើឲ្យភ្នែកភ្លឺល្អ៖ ផ្លែខ្នុរ គឺសម្បូរទៅដោយវីតាមីន A ដែលជាជំនួយក្នុងការរក្សាភ្នែករបស់អ្នកមើលឃើញច្បាស់ ។ វាអាចការពារពីកាំរស្មី UV ហើយមិនធ្វើឲ្យយើងកើតជំងឺភ្នែកឡើងបាយ ។
ទប់ស្កាត់ជំងឺមហារីកពោះវៀនធំ៖ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែនេះ និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ ។ ជាតិសរសៃ នៅក្នុងផ្លែខ្នុរ បានការពារការទល់លាមកផងដែរ ។
មានប្រយោជន៍ដល់ស្ត្រីមានផ្ទៃពោះ៖ វីតាមីន B នៅក្នុងផ្លែខ្នុរ គឺមានប្រយោជន៍យ៉ាងខ្លាំង សម្រាប់ស្ត្រីដែលមានផ្ទៃពោះ និងស្ត្រីដែលបំបៅដោះកូន ហើយវាជួយត្រួតពិនិត្យអ័រម៉ូន និងបង្កើនប្រព័ន្ធការពាររាងកាយ៕
អត្ថប្រយោជន៍ផ្លែខ្នុរចំពោះសុខភាពដែលនឹកស្មានមិនដល់