ការស្រាវជ្រាវមួយ ថ្មីៗនេះ បានបង្ហាញថា ទទួលទានទឹកប៉េងប៉ោះទៀងទាត់រាល់ថ្ងៃ នឹងជួយបន្ថយទំហំចង្កេះយ៉ាងមានប្រសិទ្ធភាព ទន្ទឹមនោះក៏អាចការពារសុខភាពបានល្អប្រសើរទៀតផង។
យោងតាមការសិក្សាស្រាវជ្រាវមួយដែលបានចុះផ្សាយលើទស្សនាវដ្តី Nutirion បានបញ្ជាក់ថា ស្ត្រីទទួលទានទឹកប៉េងប៉ោះទៀងទាត់រាល់ថ្ងៃ ក្នុង៨សប្តាហ៍អាចបន្ថយទំហំចង្កេះបានជិត៣សង់ទីម៉ែត្រ ទោះបីមិនផ្លាស់ប្តូររបបទទួលទាន និងរបៀបរបបរស់នៅ។ លើសពីនេះបរិមាណកូឡេស្តេរ៉ូលរបស់គេក៏មានការថយចុះ១០%ផងដែរ។
ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ, ប៉េងប៉ោះក្លាយជាកំពូលអាហារមួយ ព្រោះត្រូវបានពួកអ្នកវិទ្យាសាស្ត្របញ្ជាក់ថា អាចជួយបន្ថយហានិភ័យមហារីក, ជំងឺបេះដូង និងជំងឺផ្លូវចិត្ត។ ប៉េងប៉ោះសម្បូរ Lycopene, សារជាតិមួយមានលទ្ធភាពបន្ថយ ១/៤ ហានិភ័យជំងឺបេះដូង។ទឹកប៉េងប៉ោះផ្គត់ផ្គង់ Lycopene ច្រើនជាងប៉េងប៉ោះស្រស់។
អ្នកជីវជាតិវិទ្យា Azmina Covindji គាំទ្ររបកគំហើញខាងលើ និងសន្និដ្ឋានថា ប៉េងប៉ោះមានលទ្ធភាពជួយបញ្ចុះទម្ងន់ដ៏អស្ចារ្យ៕