ការស្រាវជ្រាវ​៖​ខ្ញី​ជួយ​ប​បង្ការ​ជំងឺមហារីក​ពោះវៀនធំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 October, 2015 ក+ ក-

ការសិក្សា​មួយ​បាន​រកឃើញថា ការបន្ថែម​អាហារ​បំប៉ន​ជា​ឬ​ស​ខ្ញី​ហាក់បីដូចជា​ជួយ​កាត់បន្ថយ​ការ​រលាក នៅក្នុង​ពោះវៀន​។ នេះ​ជាស​ញ្ញា​ដ៏​សំខាន់​មួយ​ដែលថា​ជា​វា​អាច​កាត់បន្ថយ ការ​ប្រឈម​នឹង​ជំងឺមហារីក​ពោះវៀនធំ​បាន​។​
​ទោះបីជា​យ៉ាងណាក៏ដោយ ការសិក្សា​ជាច្រើន​ទៀត​ត្រូវតែ​ធ្វើ​បន្ថែម ហើយ​អ្នកស្រាវជ្រាវ​ជាច្រើន​មិនទាន់បាន​ណែ​នាំអោយ​មនុស្ស​គ្រប់គ្នា ត្រូវតែមាន​អាហារ​បំប៉ន​បែបនេះ ឬ​ត្រូវ​បរិភោគ​ខ្ញី​ទាំង​ដុំៗ​នៅពេល​ទទួលទាន​អាហារ​នោះដែរ​។​
​ផ្អែកទៅលើ​ការសិក្សា និង​ស្រាវជ្រាវ​នាយក​និពន្ធ ស៊ូ​ហ្សា​ន​ណា អឹម​ហ្សី​ក គ្រូពេទ្យ​ព្យាបាល​ជំងឺ​ដោយ​ប្រើ​ឱសថ​ធម្មជាតិ និង​ជា​សាស្ត្រាចារ្យ​រង​នៅឯ​សាកលវិទ្យាល័យ Michigan Medical Center បាន​និយាយថា “​ប្រសិនបើ​អ្នក​ចង់​បន្ថែម​ខ្ញី​ទៅក្នុង​របប​អាហារ​របស់​អ្នក​ដើម្បី​ទទួល បាន​សុខភាព នោះ​វា​គឺជា​រឿង​ដ៏​ល្អ​មួយ​។ ប៉ុន្តែ​អ្នក​មិនអាច​វិនិច្ឆ័យ​អំពី​អត្ថប្រយោជន៍​ពិតប្រាកដ​របស់​វា ទាក់ទង​នឹង​សុខភាព​បានទេ​”​។​
​ការសិក្សា​នេះ​ត្រូវបាន​រកឃើញ​ដោយ​វិទ្យាស្ថាន​ជាតិ​ជំ​ងី​មហារីកអាមេរិក និង​បាន​ចុះផ្សាយ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែន Cancer Prevention Research កាលពី​ថ្ងៃទី​១១ ខែតុលា​នេះ​។​
​ខ្ញី​គឺជា​ឬ​ស​ឈើ​ដែល​ត្រូវបាន​ប្រើ​សម្រាប់​ជា​អាហារ​បំប៉ន និង​នៅក្នុង​អាហារ​ជាច្រើន​ប្រភេទ​អាហារ​របស់​ពលរ​ដ្អ​អាស៊ី​។ ការស្រាវជ្រាវ​បាន​គាំទ្រ​លើ​ការប្រើប្រាស់​ខ្ញី​ជា​ឱសថ​សម្រាប់​ព្យាបាល បញ្ហា​នៅក្នុង​ក្រពះ​ដូចជា ការ​ក្អួត និង​ច​ង្ហោ​។ មន្ត្រី​ម្នាក់​របស់​បណ្ណាល័យ​វេជ្ជសាស្ត្រ​ជាតិ​សហរដ្ឋអាមេរិក​និយាយថា វា “​ទំនង​ជាមាន​សុវត្ថិភាព​”​ថ្វីបើ​មាន​មនុស្ស​មួយចំនួន​មាន​ផល​រំខាន​តិចតួច​ពី​ការ​ទទួលទាន​ខ្ញី​ក៏ដោយ​។​
​អ្នកស្រី​ហ្សី​កបាន​កត់ចំណាំ​ថា ការសិក្សា​មុនៗ​ទៅលើ​សត្វ​បានអោយដឹងថា ខ្ញី​អាច​កាត់បន្ថយ​ការ​រលាក ប៉ុន្តែ​មិន​បង្ក​ជា​ឥទ្ធិពល​អាក្រក់​ទៅលើ​ក្រពះ​ដូច​ថ្នាំ​អាស្ពីរីន​ទេ​។ អ្នកវិទ្យាសាស្ត្រ​បាន​ទាញ​ទំនាក់​ទ​នង​នេះ​អោយ​ដូចជា​ការព្យាបាល​ទៅលើ ការ​រលាក​រ៉ាំរ៉ៃ​ក្នុង​ពោះ​រៀន​រហូតដល់​មហារីក​ពោះវៀនធំ ហើយ​ការធ្វើ​ដូច្នេះ​អាច​លុបបំបាត់​ការ​រលាក និង​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​។​
​ការសិក្សា​ថ្មី​មួយ​ដែល​ដឹកនាំ​ដោយ​ក្រុម​របស់លោក​ហ្សី​ក បាន​សិក្សា​ទៅលើ​មនុស្ស​ចំនួន ៣០​នាក់ ដោយ​ពួកគេ​ម្នាក់ៗ​តម្រូវអោយ​ទទួលទាន​ថ្នាំ​ឬ​ស​ខ្ញី​មួយថ្ងៃ ២​ក្រាម ឬ​ថ្នាំ​Placebo ជា​រៀង រាល់ថ្ងៃ រយៈពេល ២៨​ថ្ងៃ​។ ពួកគេ​បានកំណត់​ទៅលើ​កម្រិត​នៃ​ការ​រលាក​ក្នុង​ពោះវៀន​របស់​មនុស្ស ទាំងអស់ មុន និង​ក្រោយពេល​ការធ្វើ​តេស្ត​។​
​អ្នកស្រាវជ្រាវ​ជាច្រើន​បាន​រកឃើញថា កំរិត​នៃ​ការ​រលាក​ក្នុង​ប្រធានបទ​នេះ អ្នក​ដែល​បាន​ប្រើ​ថ្នាំ​ជា​ខ្ញី​បាន​ថយចុះ​ជា​មធ្យម ២៨​ភាគរយ ចំណែកឯ​អ្នក​ប្រើ​ថ្នាំ Placebo វិញ​បែរជា​នៅ​ដដែល​មិន​ចុះថយ​សោះ​។​
​អ្នកស្រី​ហ្សី​ក​និយាយថា ប្រសិនបើ​មានការ​ស្វែ​ករក​បន្ថែមទៀត​មែន អ្នកស្រាវជ្រាវ​សង្ឃឹមថា អាច​នឹងធ្វើ​ការសិក្សា​មួយ​ដែល​ធំ​ជាង​នេះ​។ ប៉ុន្តែ​អ្នកស្រី​បាន​បន្ថែមទៀតថា សម្រាប់​ពេលបច្ចុប្បន្ន “​ប្រសិនបើ​អ្នក​ចង់​ទទួលយក​ខ្ញី​ដើម្បី​បរិភោគ​ដោយសារតែ​អ្នក​ចូលចិត្ត រស់ជាតិ​របស់​វា សូម​ធ្វើ​វា​ចុះ​” ប៉ុន្តែ​វា​មិនទាន់មាន​អំណះអំណាង​ណា​ដែល​ច្បាស់លាស់​ថា​អាច​បង្ការ ជំងឺមហារីក​ពោះវៀនធំ​បាន​នៅឡើយ​ទេ​៕
51304099420