ប្រសិទ្ធភាពរបស់ផ្សិត ត្រូវបានគេដឹងថាជាថ្នាំបង្កើនឥទ្ធិពលប្រព័ន្ធភាពស៊ាំ និងជាអ្នកប្រឆាំងនឹងជំងឺ។ វាបានបង្កើនសកម្មភាពនៃប្រព័ន្ធភាពស៊ាំនិងចំនួនកោសិការបស់វា ដើម្បីប្រឆាំងនឹងការឆ្លងមេរោគនិងមហារីក។ វាក៏បានបង្ហាញពីប្រសិទ្ធភាពនៃការការពារប្រព័ន្ឋសរសៃឈាម- បេះដូង, ជួយអ្នកជំងឺបេះដូងចៀសវាងការកើតឡើងវិញឬជំងឺកាន់តែធ្ងន់ធ្ងរ។ វីតាមីននិងសារធាតុរបស់វា មានប្រសិទ្ធភាពចំពោះអ្នកមានជំងឺទឹកនោមផ្អែម ប្រភេទទី ២ និងការប្រឆាំងនឹងការរលាក (anti-inflammatory properties)។
នៅតំបន់ភ្នំនៃ Ideate ដែលនៅជិតទីក្រុងសៅប៉ូឡូ( Sao Paulo )ប្រទេសប្រេស៊ីលជាតំបន់ដែលអ្នកស្រុកយកផ្សិតធ្វើជាអាហារប្រចាំ ថ្ងៃរបស់គេ ដែលគេហៅថា “Cogmelo de Deus” ឬ “ផ្សិតរបស់ព្រះ (Mushroom of God)”។ អ្នកស្រាវជ្រាវបានសម្គាល់ថាអ្នកស្រុកមានសុខភាពល្អខុសពីធម្មតា ដែលគេសន្មតថាមកពីការទទួលទានផ្សិត។ ឈ្មោះបច្ចេកទេសរបស់ផ្សិត គឺ Agaricus blazei Murrill ដែលគេច្រើនតែហៅថា ផ្សិត ABM។ ក្រុមហ៊ុនផលិតថ្នាំធ្វើពីរុក្ខជាតិព្រៃ បានប្រើផ្សិតធ្វើជាគ្រឿងផ្សំសំខាន់ ដែលបានបានទទួលជោគជ័យក្នុងការប្រឆាំងនឹងមហារីកនិងជំងឺផ្សេងទៀត ។
ប្រភេទផ្សិតម្យ៉ាងទៀតគឺ Coriolus versicolor, វាមានប្រសិទ្ធភាពសំរាប់ព្យាបាលរោគមហារីកឈាមសព្រមទាំងមហារីកក្រពះ , មហារីកបំពង់អាហារ (esophageal), មហារីកពោះវៀន (colorectal) និងមហារីកសួត។ ផ្សិត Shiitake ជួយបន្ទាបជាតិ cholesterol និងបង្កើនតួនាទីប្រព័ន្ធភាពស៊ាំ, និងមានសារសំខាន់ក្នុងការបង្ការសំពាធឈាមខ្ពស់និងជំងឺបេះដូង, គ្រប់គ្រងកំរិតកូឡេស្តេរ៉ុល , ពង្រឹងប្រព័ន្ធប្រឆាំងនឹងមេរោគនិងប្រឆាំងជំងឺដូចជា ជំងឺអេដស៍និងមហារីក។ ផ្សិត Shiitake តែងមានលក់ស្រស់ៗហើយវាមានរសជាតិឆ្ងាញ់ពេលចំអិនរួច។ ប្រសិនបើអ្នកមិនអាចរកបានផ្សិតស្រស់ អ្នកក៏អាចយកផ្សិតក្រៀមមកជំនួសដែរ។
ផ្សិត Maiitake មានពួកប៉ូលីសាការីត( polysaccharide compound) beta-1.6-glucan ខ្ពស់ ដែលបង្កើនប្រព័ន្ធភាពស៊ាំនិងបន្ទាបសម្ពាធឈាម។ វាមានប្រយោជន៍សំរាប់អ្នកធាត់ខ្លាំងនិងអ្នកជំងឺទឹកនោមផ្អែម, ហើយវាប្រហែលជាត្រូវបានគេស្គាល់ដោយសារសមត្ថភាពប្រឆាំងនឹងរោគ មហារីករបស់វា។
ផ្សិត reishi អាចបង្កើនការផលិត interleukins ដែលមានប្រសិទ្ធភាពផ្ទាល់លើការរារាំងការដុះលូតលាស់នៃការដុះដុំ សាច់។ ផ្សិត reishi មានប្រសិទ្ធភាពមួយចំនួនទៀតលើរាងកាយ ដូចជា ប្រឆាំងនឹងការឈឺចាប់ (analgesic), ប្រឆាំងនឹងការរលាក(inflammatory),ប្រឆាំងអុកស៊ីតកម្ម( antioxidant), ប្រឆាំងនឹងមេរោគវីរុស និង ជួយកម្លាំងបេះដូង(cardiotonic)។ ផ្សិត Cordyceps គឺជាពពួកផ្សិត ascomycete fungi ដែលពពួកនេះមានដូចជា Cordyceps mycelium ដែលគេច្រើនប្រើវាធ្វើជាថ្នាំ។
ប្រភេទដែលមានច្រើនផលិតផលលើទីផ្សារមាន Cordyceps sinensis និង Cordyceps militaris ដែលជាគ្រឿងផ្សំថ្នាំបុរាណច្រើនតែប្រើសំរាប់ បង្កើនកំលាំង (tonic) និងក្នុងគោលបំណងព្យាបាលផ្សេងទៀតក្នុងអាស៊ីខាងកើត។ Cordyceps sinensis ត្រូវបានគេណែនាំឱ្យប្រើសំរាប់ការប្រឆាំងនឹងការដុះដុំសាច់, ការជំរុញភាពស៊ាំ(immunostimulant) និង សកម្មភាពប្រឆាំងអុកស៊ីតកម្ម( antioxidant)។
Cordyceps ជួយបង្កើនសុខភាពថ្លើម និងប្រឆាំងនឹងរោគទឹកនោមផ្អែម។ អ្នកស្រាវជ្រាវជនជាតិកូរ៉េបាននិយាយថាវាមានឥទ្ធិពលលើ កោសិកាមហារីកឈាមស leukemia។
អ្នកស្រាវជ្រាវពីតៃវ៉ាន់បានសម្គាល់នូវប្រសិទ្ធភាពនៃ Cordyceps sinensis ទៅលើការបញ្ចេញអ័រម៉ូនtestosterone, ប្រសិទ្ធភាពនេះគឺអាស្រ័យលើចំនួននិងពេលវេលា។
ផ្សិតគ្រប់ប្រភេទត្រូវបានគេយកទៅផលិតជាថ្នាំ(supplement) ប៉ុន្តែចំនួននៃការទទួលទានសំរាប់ ប្រយោជន៍នៃសុខភាព អាចធ្វើឱ្យប៉ះពាល់សមត្ថភាពនៃពោះវៀន។ ផលប៉ះពាល់បណ្តាលមកពីការទទួលទាន ផ្សិតមិនត្រូវបានគេលើកឡើងនោះទេ។ ជាទូទៅចំនួនផ្សិតដែលគួរទទួលទានជាថ្នាំនោះគឺ៤០០ ទៅ ៦០០ mg ក្នុង ១ ថ្ងៃ៕