សឿប្លេក សន្លប់ធំក្រោមកណ្ដាប់ដៃណាបាទីជាលើកទី២
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 June, 2024 ក+ ក-

សឿ ប្លេក ដៃគូចាស់របស់ផលសុភ័ណ្ឌ ដែលធ្លាប់បានសន្លប់ក្រោមកណ្ដាប់ដៃ របស់ ណាបាទី(Kiamran Nabati) ម្ដងរួចហើយកាលពីប្រមាណ៦ខែមុននោះបានស្នើសុំលោក ឆាទ្រី ប្រធានសង្វៀនវ័ន(One Championship) អនុញ្ញាតិឲ្យសងសឹក ណាបាទី ។
សូមបញ្ជាក់ថា បន្ទាប់ពីបាត់មុខពីសង្វៀននៅកម្ពុជា ប្រមាណ៦ខែមកនេះសឿប្លេកត្រូវបានសង្វៀនវ័នចុះកុងត្រប្រកួតនៅសង្វៀននេះ។ការប្រកួតចំនួន៦ដងនៅសង្វៀនវ័ន សឿប្លេក ឈ្នះទាំង៦ដង។លោក ឆាតទ្រីក៏យល់ព្រមចំពោះសំណើរសុំសងសឹកជាមួយណាបាទី របស់សឿប្លេកនៅថ្ងៃសុក្រម្សិលម៉ិញនេះ។
ជាថ្មីម្ដងទៀត ។
ជាមួយការសន្លប់របស់សឿប្លេក អ្នកគាំទ្រគុនខ្មែរខ្លះចង់ឲ្យផល សុភ័ណ្ឌ ដែល
ប្រកួតចាញ់សន្លប់ក្រោមក្បាច់នាគវ័ធ កន្ទុយរបស់ណាបាទីនោះស្នើសុំប្រកួត
សងសឹកជាមួយអ្នកប្រដាល់ជនជាតិរុស្ស៊ីរូបនេះ។តែក៏មានអ្នកគាំទ្រខ្លះមានមតិថា មិនគួរសុំសងសឹកទេព្រោះណាបាទីហាក់មានប្រៀបលើសផល សុភ័ណ្ឌ យ៉ាងច្រើនទាំងរូបរាង កម្ពស់កំពរ និងទម្ងន់ផងដែរ៕
តើប្រិយមិត្តអ្នកគាំទ្រគុនខ្មែរយើងទាំងអស់យល់យ៉ាងណាដែរ?សូមជួយផ្ដល់ជា មតិយោបល់ផង។សូមអរគុណ
https://youtu.be/MnszwRxj1tc