ផ្លែមង្ឃុត ល្អសម្រាប់ស្បែក និងប្រព័ន្ធភាពស៊ាំ
ផ្លែមង្ឃុត ជាផ្លែឈើមួយប្រភេទដែលអាចជួយថែរក្សាស្បែកអោយមានសុខភាពល្អ ហើយវាមានសារធាតុប្រឆាំងនឹងការរលាក, សម្លាប់បាក់តេរី, សម្លាប់មេរោគផ្សិត, ប្រឆាំនឹងអាឡែហ្ស៊ី និងអង់ទីអុកស៊ីដង់ជួយកាត់បន្ថយការប្រឈមនឹងជំងឺជាច្រើនដូចជា ការរលាកស្បែក, ស្បែកដែលចាស់ទៅតាមអាយុ, ជំងឺស្បែក Eczema, អាឡែហ្ស៊ី, ការបង្ករោគដោយបាក់តេរី និងមានសមាសធាតុប្រឆាំងនឹងជំងឺមហារីកស្បែក។
លើសពីនេះទៅទៀត ផ្លែមង្ឃុតសម្បូរទៅដោយជីវជាតិ, ជាតិរ៉ែ, វីតាមីន និងសារធាតុ Xanthone ជាច្រើនដែលអាចជួយការពាររាងកាយពីជំងឺ និងបង្កើនមុខងារប្រព័ន្ធភាពស៊ាំបាន៕