រដ្ឋបាលរាជធានីភ្នំពេញ ប្រាព្វឡើងនូវទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា
ការប្រាព្វឡើងនូវទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា គឺមានបំណងរើសសំរាមដែលនៅសេសសល់ ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះ ខែ និងអកអំបុក និងដើម្បីអប់រំផ្សព្វផ្សាយឱ្យប្រជាពល រដ្ឋយល់ដឹងចេះទុកដាក់សំរាមនិងថែរក្សាបរិស្ថានឱ្យល្អជានិច្ច។ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូកមិនបានបន្សល់សំរាមតាមទីសាធារណៈនោះទេ។ទាំងនេះគឺដោយសារបងប្អូនកម្មករ ក្រុមហ៊ុនប្រមូលដឹកជញ្ជូនសំរាម សហការជាមួយកម្លាំងនៃមន្ទីរពាក់ព័ន្ធរបស់រដ្ឋបាលរាជធានីបានចាប់ផ្តើមបោសសំអាច និងដឹក ជញ្ជូនចេញតាំងពីម៉ោង១២យប់រហូតទល់ភ្លឺ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/kv2AFzK3YX8