សម្តេចធិបតី បញ្ជាក់ថាវិវាទបុរីទាមទារត្រូវដោះស្រាយដោយភាពបត់បែននិងយោគយល់គ្នា
ក្នុងឱកាសអញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ទំនាស់ដីធ្លី គឺជារឿងចាស់ដែលមានពីមុនមក ប៉ុន្តែវិវាទបុរី គឺជារឿងថ្មី ដែលប្រវត្តិសាស្ត្រមិនដែលមាន ក្នុងទ្រង់ទ្រាយធំបែបនេះ ខណៈបញ្ហានេះ គឺជាបញ្ហាដែលរសើបបំផុត ទាមទារឱ្យដោះស្រាយ ដោយមានភាពបត់បែន យោគ យល់គ្នា និងភាពអំណត់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ae-7SSxqhOg