ចិននឹងបន្តគាំទ្រកម្ពុជា កសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 December, 2024 ក+ ក-

ចិននឹងបន្តគាំទ្រកម្ពុជា កសាងសហគមន៍ ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ហើយនឹងបន្តពួតដៃជាមួយកម្ពុជា ជាកម្លាំងអភិវឌ្ឍន៍ដែលចូលរួមចំណែកក្នុងការរក្សាសន្តិភាពពិភពលោក។ ការបញ្ជាក់នេះ គឺធ្វើឡើងក្នុងឱកាសជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ក្នុង ជំនួបនោះ សម្តេចតេជោ បានអញ្ជើញឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង មកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាថ្មីម្តងទៀតនៅកម្ពុជា ដើម្បី ឯកឧត្តម បានឃើញនូវសមិទ្ធផលយ៉ាងច្រើននៅកម្ពុជា ធៀបនឹងទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម កាលពីឆ្នាំ២០១៦។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DT9PTdOyZDE