សម្តេចធិបតី ថ្លែងថារយៈពេលជាងមួយខែចុងក្រោយនេះកម្ពុជាសម្រេចបាននូវព្រឹត្តិការណ៍សំខាន់ៗចំនួន៤
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ថា ក្នុងរយៈពេលជាងមួយខែចុងក្រោយនេះ កម្ពុជាពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលសម្រេចបាននូវព្រឹត្តិការណ៍ដ៏សំខាន់ៗចំនួន ៤ រួមមាន៖ ទី១- កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងជាប្រធានដឹកនាំកិច្ចប្រជុំប្រកបដោយជោគជ័យ ចំនួន ៤ គឺ ១. កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) ២. មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP12) ៣. សម័យប្រជុំពេញអង្គ នៃសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាពលើកទី១១ (IPTP11) និង ៤. កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពី ពិភពលោកមួយដែលគ្មានមីន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/BOGtFqVRmXw