ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ច្រាំងស្ទឹងក្នុងខេត្តពោធិ៍សាត់ថ្លែងអំណរគុណអាជ្ញាធរខេត្តដែលបានដោះស្រាយដីឡូតិ៍ជូនពួកគាត់
ប្រជាពលរដ្ឋចំនួន៣០គ្រួសារ ដែលមានលំនៅឋាន និងរស់នៅអចិន្ត្រៃយ៍ ហើយរងផលប៉ះពាល់នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ច្រាំងស្ទឹង ក្នុងភូមិសាស្ត្រឃុំវាល ចាប់ពីចំណុចផ្សារក្បាលហុង រហូតដល់ក្រោមស្ពានអាកាស ខាងលិចស្ទឹងពោធិ៍ សាត់ បានថ្លែងអំណរគុណចំពោះឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងក្រុមការងារគ្រប់ជាន់ថ្នាក់ ដែលបានគិតគូរ ដោះស្រាយដីឡូតិ៍ជូនពួកគាត់ ដោយពួកគាត់បានប្តេជ្ញាបន្តគាំទ្រគោលនយោ បាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចបវរធិបតី គ្រប់អាណត្តិ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/U41b3vDcNxw