សម្តេចធិបតី បញ្ជាក់ថាដរាបណាគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស ភាសាខ្មែរនៅតែជាភាសាជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឲ្យដឹងថា ដរាបណាគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិក្នុងកម្មវិធីអប់រំរបស់ខ្មែរ ហើយជំរុញថា ជនជាតិខ្មែរ ត្រូវតែរៀនភាសាខ្មែរ។ ការបញ្ជាក់របស់សម្តេចធិបតី ធ្វើឡើងនៅក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/TNwrEgqWuJs