រដ្ឋបាលរាជធានីភ្នំពេញនឹងរកដំណោះស្រាយសមស្របសម្រាប់ការលក់ដូរតាមចិញ្ចើមផ្លូវសាធារណៈ
ដើម្បីបានជាធាតុចូលសំខាន់ៗ ក្នុងអង្គសន្តិបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញនាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ ពាក់ព័ន្ធការគ្រប់គ្រងសណ្តាប់ធ្នាប់ការលក់ដូរតាមចិញ្ចើមផ្លូវសាធារណៈអង្គសន្តិបាតបានរកឃើញបញ្ហាប្រឈមចំនួន១១បញ្ហានិងបានពិភាក្សារកមធ្យោបាយដោះស្រាយចំណុច១៣ចំណុច។ ឯកឧត្ដមកើត ឆែ អភិបាលរងរាជធានីភ្នំពេញដឹកនាំនិងសម្របសម្រួលដល់ក្រុមទាំង៦ ដើម្បីធ្វើបទបង្ហាញពីលទ្ធផលនៃការពិភាក្សាក្រោមអធិបតីឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/uVXaCe5iujA