សម្តេចរដ្ឋសភាធិបតី ស្វាគមន៍ក្រុមប្រឹក្សាធុរកិច្ចស្រ្តីហ្វីលីពីនវិនិយោគនៅកម្ពុជា
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ក្រុមប្រឹក្សាធុរកិច្ចស្រ្តី ប្រទេសហ្វីលីពីនដែលបានសម្លឹងឃើញឱកាសវិនិយោគនៅកម្ពុជា។ នៅក្នុងជំនួបជាមួយ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្រី្តនៃប្រទេសហ្វីលីពីន ដឹកនាំដោយលោកជំទាវ រូសម៉ារី រ៉ាហ្វាអ៊ែល (Rosemarie P.Rafael) ប្រធានក្រុមប្រឹក្សាធុរកិច្ចស្រី្តនៃប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា លើសពីនេះ ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់នៅក្នុងការរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង ពិសេសការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទំាងពីរកាន់តែជិតស្និទ្ធ និងមានការយោគយល់គ្នាកាន់តែច្រើនឡើង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/uz5Knqvnon8