ចាប់ខ្លួនជនជាតិចិន២នាក់ ក្រោយធ្វើសកម្មភាពចាប់នារីៗ ញាត់ចូលវ៉ាលី ដើម្បីជំរិតទារប្រាក់
សមត្ថកិច្ចកម្ពុជា បានចាប់ខ្លួនជនជាតិចិន២នាក់ ក្រោយធ្វើសកម្មភាពចាប់នារីៗញាត់ចូលវ៉ាលី ដើម្បីជំរិតទារប្រាក់។ នេះបើតាមការចុះផ្សាយរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ដោយបានគូសបញ្ជាក់បន្ថែមថា នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចក៏បានជួយសង្គ្រោះជនរងគ្រោះម្នាក់ដែរ។បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយក ដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/JteqVKzGv-w