រដ្ឋាភិបាលជប៉ុន ផ្ដល់ហិរញ្ញប្បទានឥតសំណង ជាង ៤២ម៉ឺនដុល្លារដល់កម្ពុជា ដើម្បីអនុវត្តគម្រោង«គូសាណូណិ»
រដ្ឋាភិបាលជប៉ុន បន្តផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ៤២ម៉ឺនដុល្លារដល់កម្ពុជា ដើម្បីស្ដារប្រព័ន្ធធារាសាស្រ្ត នៅខេត្តឧត្ដរមានជ័យ និងសាងសង់ស្ពានពីរកន្លែង ក្នុងខេត្តកំពង់ឆ្នាំង និងស្ទឹងត្រែង។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជា ណាចក្រកម្ពុជា និង តំណាងស្ថាប័នទទួលជំនួយទាំងបី ដើម្បីអនុវត្តគម្រោង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/2hnpe5hBSuE