កម្ពុជាដាក់គោលដៅរកថាមពលកកើតឡើងវិញយ៉ាងតិច ៧០% នៃប្រភពអគ្គិសនីនៅឆ្នាំ ២០៣០
ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៏ថា កម្ពុជាបានដាក់គោលដៅធ្វើយ៉ាងណារកប្រភពថាមពលស្អាតឲ្យបាន៧០ភាគរយ យ៉ាងយូរ នៅឆ្នាំ២០៣០ ខាងមុខ។ ឯកឧត្តម រដ្ឋមន្ត្រីកែវ រតន: បានបន្តថា បើប្រៀបធៀបកម្ពុជាជាមួយបណ្តាប្រទេសនៅក្នុងតំបន់ ដកតែប្រទេសឡាវ មួយចេញប្រសិនបើយើងអាចផលិតបាន ៧០% យ៉ាងយូរ នៅឆ្នាំ ២០៣០ កម្ពុជាគឺឈរលេខរៀងទី២ ក្នុងប្រទេស អាស៊ាន ១០ ដែលមានថាមពលស្អាតខ្ពស់ជាងគេ ហើយថាមពលស្អាតនេះហើយ ដែលនឹងផ្តល់ផលជាច្រើនទៀត នេ ក្នុងគោលដៅផ្សេង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/jC818ybXcSo