ឯកឧត្តម ទេសរដ្ឋមន្ត្រី បានថ្លែងបែបនេះនៅសាលប្រជុំថ្មីសាលាខេត្តពោធិ៍សាត់ក្នុងកិច្ចប្រជុំការចាប់ផ្តើមយុទ្ធនាការគាំទ្រសាលារៀនគោលដៅ (គ.វ.អ.) ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំ ដោយមានការចូលរួមពីឯកឧត្តម ខូយ រីដាអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងប្រតិភូបុគ្គលិកអប់រំខេត្តទាំង២ ប្រមាណជាង៦០០នាក់។
ឯកឧត្តម ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាន (គ.វ.អ.)បាននាំមកនូវការសួរសុខទុក្ខ ផ្តាំផ្ញើពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុនី ជូនចំពោះលោកគ្រូ អ្នកគ្រូ ប្រតិភូខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ដោយបានបានសង្កត់ធ្ងន់ថា «វិធីសាស្ត្រ នៃការជ្រើសរើស និងប្រើប្រាស់មូលធនមនុស្ស ជាអតីតនាយក នាយិកា និងគ្រូបង្រៀនឆ្នើម ដែលចូលនិវត្តន៍ហើយ ឱ្យមកជួយបំពេញកិច្ចការជាគ្រូបង្គោលនេះ គឺជាគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ដែលតែងតែផ្តល់តម្លៃ កោតសរសើរស្នាដៃ និងអនុញ្ញាតឱ្យនិវត្តន៍ជន ដែលមានឆន្ទៈការងារខ្ពស់ អាចបន្តចូលរួមបម្រើប្រទេសជាតិ បានកាន់តែយូរថែមទៀត»។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្តថា ការបណ្តុះឆន្ទៈ គណៈគ្រប់គ្រងសាលា គ្រូបង្រៀន និងសហគមន៍នៃសាលាគោលដៅ ដែលបានចូលរួមក្នុងកម្មវិធីចាប់
ផ្តើមយុទ្ធនាការនេះ។មានការគាំទ្រពេញទំហឹង ចំពោះវិធានការគន្លឹះ ក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល ដែលបានអនុវត្តនៅតាមសាលារៀនទាំងអស់ នៃខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ ការគាំទ្រសាលារៀនគោលដៅ មានន័យថាការនាំយកវិធានការគន្លឹះក្នុងវិស័យអប់រំ ទៅអនុវត្តនៅតាមសាលាគោលដៅ ដែលបានជ្រើសរើសរួច ដោយមានគ្រូបង្គោលជាអ្នកជួយផ្តល់យោបល់ គាំទ្រផ្នែកបច្ចេកទេស វិធីសាស្ត្រ និងការសហការ ជំរុញវិធានការគន្លឹះឱ្យអនុវត្តបានដោយរលូន។
ឯកឧត្ដម ពេជ សោភ័ន សំណូមពរឱ្យសាលារៀនគោលដៅផ្តោតការយកចិត្តទុកដាក់ខ្ពស់។អំពីការបណ្ដុះទឹកចិត្ត ឆន្ទៈ សុជីវធម៌ សីលធម៌ និងគុណធម៌ ថែទាំ និងលើកកម្ពស់សុខភាពល្អ ទាំងផ្លូវកាយ ផ្លូវចិត្ត អនាម័យ សិល្បៈ កីឡា និង
សមាធិ។កសាងមូលដ្ឋានសុភមង្គល សុខដុមនីយកម្ម ការងារមនុស្សធម៌ ការចែករំលែក និងជួយយកអាសារគ្នា។
អភិបាលខេត្ត ឯកឧត្ដម ខូយ រីដា បានឱ្យដឹងថា ខេត្តពោធិ៍សាត់មានសាលារៀនគោលដៅចំនួន៤ គឺ៖ បឋមសិក្សាព្រែកស្តី, បឋមសិក្សាហង្សាបិតិ ,បឋមសិក្សាឥន្ទស្ថេរោ នៅសុគន្ធថៃ និងបឋមសិក្សាកែវសុវណ្ណ ដែលស្ថិតក្នុងក្រុងពោធិ៍
សាត់៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_VeaUHhUuFw