ឯកឧត្តមអភិសន្តិបណ្ឌិត ជំរុញឱ្យបង្កើនចំនួននិងផ្តល់ដំណែងតួនាទីដល់ស្ដ្រីក្នុងវិស័យមហាផ្ទៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 March, 2025 ក+ ក-

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងជំរុញ និងលើកចិត្តឱ្យអង្គភាពចំណុះនីមួយៗនៃក្រសួងមហាផ្ទៃ ពិនិត្យ និងវាយតម្លៃសកម្មភាពមន្រ្តីរាជការជាស្ត្រី ដើម្បីផ្តល់តំណែង និងតួនាទីណាមួយសមស្របចំណេះ និងជំនាញតាមបណ្ដាអង្គភាព។ ការជំរុញ និងលើកទឹកចិត្តនេះ បានធ្វើឡើងក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមមូលបទ សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ដ្រី និងក្មេងស្រ្តី គ្រប់រូប ប្រារព្ធនាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/a8xWH7Gxxhc