ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត ក្រុមមន្រ្តីប្រតិបត្តិសាខា អនុសាខាស្រុកពញា ក្រែក ក្រុមកាកបាទក្រហមឃុំកោងកាង អ្នកស្ម័គ្រចិត្តភូមិ និងយុវជនកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ក្នុងឃុំកោងកាង ៣៣ គ្រួសារ និងឃុំពពេល ១១ គ្រួសារ នៅបរិវេណវត្តបូរណញាណ (វត្តកោងកាង) និងចាត់ក្រុមការងារនាំយកប្រគល់ដោយផ្ទាល់ តាមខ្នងផ្ទះ ចំនួន ៤ គ្រួសារ ក្នុងឃុំដូនតី សរុបចំនួន ៤៨ គ្រួសារ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/uzRdV_6X-cQ