តាមការស្រាវជ្រាវមួយបានអោយដឹងថា ក្នុងស្លឹកត្របែកមានសារធាតុ polyphenol- carotenoid-Flavonoid និង tannin ដែលមានសារៈសំខាន់បំផុតចំពោះសុខភាព ជាពិសេសចំពោះប្រសិទ្ធភាពថែរក្សាស្បែក និងសម្ជស្ស។ ខាងក្រោមគឺជាសារៈប្រយោជន៍របស់ស្លឹកត្របែក៖
ការថែទាំស្បែក៖ យកស្លឹកត្របែកលាងអោយស្អាត កិនអោយម៉ដ្ឋ រួចដាក់ស្អំពីលើផ្ទៃមុខ ។ ស្អំប្រហែល១០នាទី បន្ទាប់មកត្រូវលុបមុខដោយទឹកត្រជាក់ ។ គប្បីអនុវត្តន៏រៀងរាល់ថ្ងៃ ។
ចំពោះមុនខ្មៅ និងស្នាមជាំ ៖ យកស្លឹកត្របែកលាងអោយស្អាត កិនអោយម៉ដ្ឋរួចលាយថែមទឹកក្តៅឱណ្ហៗបន្តិច ។ បន្ទាប់មកយកទឹកដែលបានលាយចូលគ្នារួចរាល់ហើយនោះយកទៅលុបមុខរាល់ថ្ងៃ។ ក្រៅពីនោះអ្នកក៏អាចយកកាកស្លឹកត្របែកដែលមានខាត់ថ្នមៗលើស្នាមជាំឬកន្លែងដែលកើតមុននោះ ។
បន្តឹងស្បែកមុខ ថែទាំស្បែកកុំអោយកើតមុន កាត់បន្ថយការរមាស់ដោយសារប្រតិកម្មផ្សេងៗ ៖យកស្លឹកត្របែកលាងអោយស្អាត ហាន់ល្អិតៗ ត្រាំទឹក ធ្វើជាទឹកសំរាប់លុបមុខ ។ ក្រៅពីនោះ យកត្រួយត្របែកលាងអោយស្អាត កិនអោយម៉ដ្ឋថែមពងមាន់ (យកតែចំណែកពណ៌ស) លាយចូលគ្នារួច យកទៅធ្វើជាម៉ាស្សបិតលើផ្ទែមុខ ទុកចោលប្រហែល ៥នាទី ។ បន្ទាប់មកលុបមុខដោយទឹកក្តៅឧណ្ហៗ។ គួរធ្វើអោយបានបីដងក្នុងមួយសប្តាហ៍រយៈពេលមួយខែនឹងឃើញលទ្ធផលល្អជាមិនខាន។
ទប់ស្កាត់ការជ្រុះសក់៖យកស្លឹកត្របែកលាងអោយស្អាតដាំលាយជាមួយទឹកប្រមាណ២០នាទី។ បន្ទាប់មកយកទៅលាយជាមួយទឹកត្រជាក់ អោយនៅក្តៅឱណ្ហៗល្មម ទុកសំរាប់កក់សក់ជាប្រចាំ។ ចុងក្រោយត្រូវជម្រះសក់ដោយទឹកត្រជាក់៕