ការរួមភេទជាអារម្មណ៍ពុះកញ្ជ្រោល ហើយទទួលបានភាពស្រណុកសុខស្រួលទាំងផ្លូវកាយ និងផ្លូវចិត្ត។ តែទោះបីជាយ៉ាងណា បុរសមិនអាចចំណាយពេលវេលាបានយូរដើម្បីផ្តល់ក្តីសុខឲ្យមនុស្សស្រី ឡើយ។
យោងតាមការវាស់ស្ទង់ដែលបានរកឃើញ និងចេញផ្សាយនៅក្នុងទស្សនាវដ្តីផ្លូវភេទដោយគ្រូពេទ្យផ្នែកផ្លូវភេទ បានឲ្យដឹងថា រយៈពេលល្អបំផុតដែលត្រូវចំណាយក្នុងការរួមភេទគឺ ក្នុងចន្លោះពី ៣-១៣នាទី ហើយរយៈពេលសម្រេចទឹកកាមដែលល្អក្នុងចន្លោះពី ១០-១៥វិនាទី។
– តម្រូវការក្នុងពេលរួមភេទ
ការរួមភេទដែលដំណើរការបានទៅយ៉ាងរលូនមិនមែនមានត្រឹមតែសកម្មភាព ប៉ុណ្ណោះទេ។ តែផ្នែកផ្លូវកាយ និងផ្លូវចិត្តត្រូវមានភាពស្អិតរមួតនឹងគ្នាជាមុនសិន មុននឹងបញ្ចេញសកម្មភាព។ ការលេង និងស្ទាបអង្អែលក៏មានសារៈសំខាន់របស់វាដែរនៅក្នុងការបង្កាត់ភ្លើង ស្នេហ៏ ដែលមិនអាចបំភ្លេចបាន។ ស្របពេលដែលរឿងតូចតាចទាំងអស់នេះអាចធ្វើឲ្យការរួមភេទមានក្តីសុខ វាមិនចាំបាច់ត្រូវចំណាយពេលវេលាយូរ។ តាមការសិក្សាស្រាវជ្រាវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីឱសថផ្លូវភេទ ក៏បានបង្ហាញថា រយៈពេលសម្រាប់ការរួមភេទដែលល្អ ប្រហែល ៧.៣នាទី។ តែទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកចង់បង្កាត់ភ្លើងស្នេហ៏បានយូរ ត្រូវបង្កើនការលេង, ស្ទាបអង្អែល និងនិយាយពាក្យចំអេះចំអាស។ ការបញ្ចេញសកម្មភាពបន្ថែមអាចជួយបង្កើនអារម្មណ៏សម្រើប និងជួយឲ្យអ្នកកាន់តែមានថាមពលខ្លាំងឡើង។
តើត្រូវចំណាយរយៈពេលប៉ុន្មានល្អដើម្បីបង្កាត់ភ្លើងស្នេហ៍?
ប្រសិនបើអ្នកពិតជាចង់ដឹងពីពេលវេលាការបង្កាត់ភ្លើងស្នេហ៍ សូមមើលការបង្ហាញខាងក្រោមនេះ៖
– រយៈពេលលឿន
អ្នកត្រូវចំណាយពេល ៥នាទី ឬតិចជាងនេះ។ តែទោះបីជាយ៉ាងណា អ្នក និងគូស្នេហ៏របស់អ្នកនឹងត្រូវបញ្ចេញសកម្មភាពឆាប់ៗ ហើយបញ្ឈប់ការលេង ស្ទាបអង្អែល, ឱបថើបថ្នាក់ថ្នម និងការសម្លឹងមើលភ្នែកគ្នា។ ប្រសិនបើអ្នកប្រញាប់ ហើយនៅតែចង់មានក្តីសុខបន្តទៀត ចំណាយពេលវេលា ៥នាទីបន្ថែមពិតជាគ្រប់គ្រាន់។
– ក្តីសុខមុនពេលចូលគេង
អ្នកមានការហត់នឿយ និងអស់កម្លាំង ប៉ុន្តែនៅតែចង់មានក្តីសុខ? ការលេង និងស្ទាបអង្អែល, ការសម្រុកចូលនឹងជួយឲ្យអ្នកមានក្តីសុខមុនពេលចូលគេង។
– សាកល្បងក្បាច់ថ្មីតិចតួច
អារម្មណ៍ចង់បានសុខស្រួល និងមានចំណង់ផ្លូវភេទមែនទេ? យប់នេះចំណាយពេលវេលាជាមួយគូស្នេហ៍របស់អ្នក ដោយសាកល្បងក្បាច់សិចថ្មី។ តែទោះជាយ៉ាងណា ក្បាច់ថ្មីនេះមិនគួរឲ្យលើសពី ១៥នាទីឡើយ។
– ចំណង់ផ្លូវភេទដែលមិនអាចបំភ្លេចបាន
ការរួមភេទដែលមិនអាចបំភ្លេចបាន ត្រូវការចំណាយពេលវេលា និងការយកចិត្តទុកដាក់ច្រើន ដូច្នេះត្រូវចំណាយពេលវេលាដោយលម្អិតដោយការលេង ស្ទាបអង្អែល, សម្លឹងមើលភ្នែកគ្នា, និយាយពាក្យចំអេះចំអាស ឬញ៉ែគ្នាមុនពេលអ្នកបញ្ចេញសកម្មភាព។ សកម្មភាពបែបនេះមិនគួរឲ្យលើសពី ២៥នាទីឡើយយប់ដែលនៅសល់គួរតែប្រើភាពស្និតស្នាល និងបឺតមាត់ ឱបថ្នាក់ថ្នមគ្នាពេញមួយយប់៕