​មនុស្ស​អាច​រស់នៅ​ដល់​អាយុ ៥០០​ឆ្នាំ អាស្រ័យ​ដោយ​ហ្សែ​ន​… ខ្យង​ក្តក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 August, 2014 ក+ ក-

ពួក អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី​មានជំនឿថា មនុស្ស​អាច​រស់នៅ​ដល់​អាយុ​៥០០​ឆ្នាំ ប្រសិន​មាន​ហ្សែ​ន និង​អ័រម៉ូន​មួយចំនួន​ដូច​ខ្យង​ក្តក់ ។​
​ពួក​អ្នកវិទ្យាសាស្ត្រ អូស្ត្រាលី កំពុង​ចង់​ស្វែងរក​ហ្សែ​ន​បញ្ជា​ការធ្វើ​យឺត​ដំណើរការ​ជរាភាព ក្នុងដំណាក់កាល​ដេក​បង្កក​របស់​ខ្យង​ក្តក់ ។ ពួកគេ​សង្ឃឹមថា ក្នុង​អនាគត​ប្រភេទ​ហ្សែ​ន​នេះ​អាចជួយ​មនុស្ស​អូសបន្លាយ​អាយុ ។​

​តាម​ពួក​អ្នក​ជីវសាស្ត្រ​ម៉ូលេគុល​នៅ​មហាវិទ្យាល័យ Sunshine coast Scott Cummins សត្វ​ខ្យង​ក្តក់​មួយចំនួន អាច​អូសបន្លាយ​អាយុ​របស់ខ្លួន​ពី​៣​ដល់​២៣​ឆ្នាំ អាស្រ័យ​ដោយ​ដំណើរការ​ដេក​បង្កក ។ ប្រសិន​នាំយកមក​ប្រៀបធៀប​ជាមួយ​អាយុ​របស់​មនុស្ស​នោះ​យើង​អាច​អូសបន្លាយ អាយុ​ពី​៧០ ដល់​៥០០​ឆ្នាំ ។

1234

បច្ចុប្បន្ន បណ្ឌិត Cummins កំពុង​រក​វិធី​កំណត់​ហ្សែ​ន និង​អ័រម៉ូន​ចូលរួម​ក្នុង​ដំណើរការ​ដេក​បង្កក​របស់​ខ្យង​ក្តក់ (​ពេល​សីតុណ្ហភាព​ឡើង​ខ្ពស់ ខ្យង​ក្តក់​នឹង​ចាប់ផ្តើម​ដំណើរការ​ដេក​បង្កក​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​) ។​
​ពួក​ជំនាញការ​ឲ្យ​ដឹងថា ហ្សែ​ន​ក្នុង​សរីរាង្គ​មនុស្ស​ដូច​ហ្សែ​ន​របស់​ខ្យង​ក្តក់​ដល់​៥០% ។

ដូច្នេះ ពួកគេ​ចាត់ទុកថា ក្នុង​សរីរាង្គ​មនុស្ស​ក៏​ប្រាកដជា​ផ្ទុក “​ហ្សែ​ន​ដេក​បង្កក​” ហើយ​របកគំហើញ​នេះ​អាចជួយ​ជា​ប្រយោជន៍​សម្រាប់​វិធី សាស្ត្រ​ពន្យឺត​ដំណើរការ ជរាភាព​នៅ​មនុស្ស ៕